ចំនួន​អ្នក​ឆ្លង​ជំងឺ​COVID-19​នៅ​ទូទាំង​ពិភពលោក​កើនឡើងជាង១២០លាននាក់

យោងតាម​ទិន្នន័យ​ពី​គេហទំព័រ​អន្តរជាតិ Worldometer គិត​ត្រឹម​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៥ ខែមីនា ឆ្នាំ​២០២១​នេះ​បាន​បង្ហាញថា​ចំនួន​អ្នក​ឆ្លង​ជំងឺ​COVID-19​នៅ​ទូទាំង​ពិភពលោក​បាន​កើនឡើង​ដល់​១២០,៤០១,៨២៣​នាក់​ហើយ​។ ក្នុងនោះ​អ្នកស្លាប់​មាន​ចំនួន ២,៦៦៤,៧៦៦​នាក់ និង​ជាសះស្បើយ​ឡើងវិញ ៩៦,៩៤៥,៦៨៦​ករណី ។​

​គេហទំព័រ​ដដែល​បង្ហា​ញ​ថា ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ នៅតែមាន​សភាព​ស្រួចស្រាវ​ចំនួន​អ្នក​ឆ្លង និង​ស្លាប់​ថ្មី​នៅតែមាន​ចំនួន​ច្រើន​។ ក្នុងនោះ​សហរដ្ឋអាមេរិក នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង និង​ស្លាប់​ដោយសារ​ជំងឺ COVID-19 ច្រើនជាងគេ មាន​អ្នក​ឆ្លង​ជំងឺ COVID-19 ចំនួន
៣០,០៨១,៤៥៩ នាក់ ស្លាប់​ចំនួន ៥៤៧,២២៦​នាក់ និង​ជាសះស្បើយ ២២,១៦៨,៩២៩​នាក់​។​

​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២ នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ គឺ​ប្រទេស​ប្រេ​ស៊ី​ល​មាន​អ្នក​ឆ្លង ១១,៤៨៣,៣៧០ នាក់ ស្លាប់​ចំនួន ១៧៨,៣២៧​នាក់ និង​ជាសះស្បើយ ១០,០៦៣,៨០៨​នាក់ និង​ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣ គឺ​ប្រទេស​ឥណ្ឌា មាន​អ្នក​ឆ្លង ១១,៣៨៥,១៥៨​នាក់ ស្លាប់ ១៥៨,៧៦២​នាក់ និង​ជាសះស្បើយ ១១,០០៥,៤៤៥ នាក់​៕

Loading...