ច្បាប់បោះឆ្នោតថ្មីត្រូវតែកំណត់ថាតំណាងរាស្ត្រ ដែលមិនចូលប្រជុំដំបូងចាត់ទុក ជាការបោះបង់អាសនៈ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍កាលពីថ្ងៃ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៥ថា ច្បាប់បោះឆ្នោតដែលនឹងត្រូវអនុម័តនៅពេលខាង មុខនេះ នឹងត្រូវមានចែងអំពីការតម្រូវឱ្យអ្នកតំណាងរាស្ត្រដែលជាប់ឆ្នោតត្រូវតែ ចូលរួមក្នុងសម័យប្រជុំដំបូង ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះ ករុណាព្រះមហាក្សត្រ បើមិនដូច្នេះទេ ចាត់ទុកថាជាការបោះបង់ចោលអាសនៈ ។

នៅក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំរបស់ក្រសួងមហាផ្ទៃសម្តេចតេជោនាយក រដ្ឋមន្ត្រីមានប្រសាសន៍ថា សមាជិកសភានៅក្នុងគណបក្សនយោបាយណា ដែលមិនចូលរួមតាមការកោះអញ្ជើញរបស់ព្រះមហាក្សត្រចាត់ទុកថាជាការបោះបង់ចោលអាសនៈ ដែលត្រូវប្រគល់អាសនៈនោះទៅឱ្យគណបក្សផ្សេង បើមិន ដូចនេះទេបញ្ហាក្រោយការបោះឆ្នោតវាមិនចប់នោះទេ ។ សម្តេចតេជោបានណែ នាំដល់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស ខេង ប្រធានក្រុមតំណាងរាស្ត្រគណបក្ស ប្រជាជនកម្ពុជា ត្រូវដាក់បញ្ហានេះនៅក្នុងជំនួបជាមួយឯកឧត្តម សម រង្ស៊ី ប្រ ធានក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែកុម្ភៈឆ្នាំ២០១៥ខាងមុខនេះ។

សម្តេច ហ៊ុន សែន មានប្រសាសន៍ថា ប្រសិនបើការពិភាក្សាត្រូវគ្នាជាការ ល្អ ដើម្បីយកបញ្ហានេះទៅពិគ្រោះយោបល់ជាមួយអង្គការក្រៅរដ្ឋាភិបាល មុន នឹងដាក់ឆ្លងសភាអនុម័ត ។ បើអ្នកណាខ្លាចបញ្ហានេះ គឺអ្នកនោះត្រៀមមិនទទួល ស្គាល់លទ្ធផលនៃការបោះឆ្នោតទៀតហើយ ព្រោះអ្នកនោះហ៊ានប្រកាសថា ចូលរួមបោះឆ្នោត តែមិនទទួលស្គាល់លទ្ធផលការបោះឆ្នោត ។ សម្តេចតេជោ ថ្លែងថា ខ្ញុំសូមទោសមឯកឧត្តម សម រង្ស៊ី វប្បធម៌សន្ទនា ខ្ញុំត្រូវតែនិយាយជា មួយច្បាស់ដើម្បីជូនសារទៅប្រជាពលរដ្ឋ ។ ជម្រើសមានតែ២ទេ ទី១សំឡេង ភាគច្រើនសម្រេចបញ្ហា និងទី២ បើមិនឯកភាពគ្នាទេយើងប្រើច្បាប់ចាស់ដដែល ទាំងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតក៏ចាស់ ច្បាប់ចាស់នៅទាំងអស់ ព្រោះច្បាប់ថ្មីមិនទាន់កើត ។

សម្តេចតេជោថ្លែងថា យើងត្រូវគោរពព្រះមហាក្សត្រ ព្រោះជាការខុសឆ្គង ធ្ងន់ធ្ងរណាស់ ដែលព្រះមហាក្សត្រកោះប្រជុំមិនទៅ ជាការប្រមាថព្រះចេស្តា ប្រមាថព្រះមហាក្សត្រ ដែលតាមរដ្ឋធម្មនុញ្ញគឺ៦០ថ្ងៃយ៉ាងយូរ សភាកោះប្រជុំ ក្រោមព្រះរាជាធិបតីភាពព្រះមហាក្សត្រ ។ សម្តេចបានបញ្ជាក់ថា ការទាមទារឱ្យ សំឡេងភាគច្រើនគោរពសំឡេងភាគតិចវាអត់ទៅរួចទេ ព្រោះរបបសភានិយមគឺ សំឡេងភាគតិចគោរពសំឡេងភាគច្រើន៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *