ច្រកអន្តរជាតិជាំ យកលុយលើសបន្ទុកក្នុងការធ្វើសៀវភៅប័ណ្ណព្រំដែន

ខេត្តឧត្តរមានជ័យ៖ រាស្ត្រខ្មែរ រស់នៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កំពុងរិះគន់យ៉ាងខ្លាំង ចំពោះមន្ត្រីនគរបាលអន្តោប្រវេសន៍ ច្រកទ្វារអន្ដរជាតិជាំ ដែលបានយកលុយលើសកំណត់ក្នុងការ ធ្វើសៀវភៅប័ណ្ណព្រំដែន ខណៈដែលក្រសួងមហាផ្ទៃកំណត់ឱ្យយក១ក្បាល៥ម៉ឺន តែមន្ដ្រីយកដល់១០ម៉ឺនរៀល ។

រាស្ត្រខ្មែរដែលជាអ្នករស់នៅ ក្នុងតំបន់នោះបានឱ្យដឹងថា រាល់ថ្ងៃនេះ ខាងមន្ត្រីអន្តោប្រវេសន៍ច្រកទ្វារជាំ ធ្វើសៀវភៅប័ណ្ណព្រំដែន១ក្បាល តម្លៃ៥ម៉ឺនរៀល សំរាប់ពលរដ្ឋរស់នៅក្នុងខេត្តឧត្តរមានជ័យ តែចំពោះពលរដ្ឋរស់នៅតាមបណ្តាលខេត្តផ្សេងមានតម្លៃ៧ម៉ឺនរៀល រហូតដល់១០ម៉ឺនរៀលក៏មានដែរ។

រាស្ត្របានបញ្ជាក់ថា សៀវភៅប័ណ្ណព្រំដែននេះ គឺសំរាប់តែប្រជាពលរដ្ឋរស់នៅក្នុងខេត្តឧត្តរមានជ័យ ដែលជាប់នឹងព្រំដែនកម្ពុជា-ថៃ តែប៉ុណ្ណោះ ចុះហេតុអីបានជា មន្ត្រីអន្តោរប្រវេសន៍ហ៊ានចេញប័ណ្ណព្រំដែននេះ ឱ្យអ្នកដែលរស់នៅតាមបណ្ដាខេត្តផ្សេងដែរ ។

មន្ដ្រីនគរបាលដែលបម្រើការក្នុងស្នាក់ការច្រកទ្វារអន្ដរជាតិ ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់នៅរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៦ ថា «បញ្ហាទាំងអស់មន្ដ្រីរបស់យើងបាន ទទួលព័ត៌មានហើយ ហើយមន្ដ្រីក៏បានហៅប្រជាពលរដ្ឋមកដែរ តែបែរជាគ្មានអ្នកណាមកនិយាយសោះ ឬក៏ផ្ដល់ព័ត៌មានបន្ថែមឡើយ»។

មន្ដ្រីដដែលបន្ដថា នៅក្នុងបន្ទុកសៀវភៅប័ណ្ណព្រំដែន(Border Pass) នេះ១ក្បាលតម្លៃ២ម៉ឺនរៀល តែខាងមន្ដ្រីអន្ដោប្រវេសន៍ យក៥ម៉ឺនរៀល ដោយសារតែមានការបិតតែមផ្សេងៗ។

ប្រជាពលរដ្ឋ បានសំណូមពរដល់ លោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ ជួយសម្រួល និងដោះស្រាយជូនពួកគាត់ផង ព្រោះសេដ្ឋកិច្ចរាល់ថ្ងៃនេះវាមិនសូវល្អទេ ហើយពួកគាត់សង្ឃឹមថា ថ្នាក់ដឹកនាំរកវិធានការជូនពួកគាត់បានឱ្យឆាប់រហ័ស៕

5

3

2

1

Loading...

Leave a Reply

Your email address will not be published. Required fields are marked *