ឆបោករថយន្ដ២គ្រឿងទៅលេងល្បែងចាញ់អស់ ត្រូវសមត្ថកិច្ចចាប់ខ្លួន

ភ្នំពេញ៖កាលពីពេលថ្មីៗកន្លងមកនេះមានរថយន្ដ២គ្រឿងត្រូវបានជនសង្ស័យម្នាក់ឆបោកពីជនរងគ្រោះយកទៅលេងល្បែងចាញ់អស់ជាលទ្ធផលត្រូវបានជនរងគ្រោះប្រទះឃើញនិងចាប់ឃាត់ខ្លួនយកមកប្រគល់ឲ្យសមត្ថកិច្ចខណ្ឌឫស្សីកែវ។

ហេតុការណ៍ឆបោករថយន្ដបានកើតឡើងនៅវេលាម៉ោង០៨និង០០នាទីថ្ងៃទី១៧ខែតុលាឆ្នាំ២០១៥ស្ថិតនៅចំណុចបូរីកាមកូស៉ីធីផ្លូវបេតុងក្រុម៩ភូមិទួលគោកសង្កាត់ទួលសង្កែខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។

សមត្ថកិច្ចខណ្ឌឫស្សីកែវបានឲ្យដឹងថាជនសង្ស័យឆបោកដោយរំលោភលើសេចក្ដីទុក្ខចិត្តមានឈ្មោះញឹករិទ្ធីភេទប្រុសអាយុ៣៥ឆ្នាំនិងមានមុខរបរជាអ្នកបើកបររថយន្ដឲ្យក្រុមហ៊ុនបច្ចុប្បន្នស្នាក់នៅផ្ទះលេខ១១៦ផ្លូវលំភូមិបូរី១០០ខ្នងសង្កាត់ទឹកថ្លាខណ្ឌសែនសុខរាជធានីភ្នំពេញរីឯជនរងគ្រោះមានឈ្មោះសេងកាលីវ៉ាន់ភេទប្រុសអាយុ៣៣ឆ្នាំមានមុខរបរជាប្រធានគ្រប់គ្រងដោយមិនដឹងថាគ្រប់អ្វីនោះទេព្រមទាំងស្នាក់នៅផ្ទះលេខ២៣៥E.Oផ្លូវលេខ២០៤ភូមិតាខ្មៅសង្កាត់តាខ្មៅខណ្ឌតាខ្មៅខេត្តកណ្ដាល។

សមត្ថកិច្ចខណ្ឌឫស្សីកែវបានឲ្យដឹងទៀតថាចំពោះរថយន្ដទាំង២គ្រឿងដែលជនសង្ស័យបានឆបោកពីជនរងគ្រោះយកទៅបញ្ចាំលេងល្បែងចាញ់អស់១ម៉ាកហាយលែនឌ័រពណ៍ទឹកប្រាក់សេរីឆ្នាំ២០០២ពាក់ស្លាកលេខភ្នំពេញ២U.០៤៧២និង១គ្រឿងទៀតម៉ាកសាំយ៉ុងពណ៍សសេរីឆ្នាំ២០០២ពាក់ស្លាកលេខកំពង់ស្ពឺ២A. ៣៤៤៣។

គួរបញ្ជាក់ផងដែរថាបើតាមចម្លើយសារភាពរបស់ជនសង្ស័យកាលពីថ្ងៃទី១៦ខែតុលាឆ្នាំ២០១៥វេលាម៉ោង១៦និង៣០នាទីរូបគេបានបើកយករថយន្ដទាំង២គ្រឿងមកទុកនៅកន្លែងចតរថយន្ដដូចសប់ដងនៅចំណុចកើតហេតុលុះមកដល់វេលាម៉ោង១២និង០០នាទីថ្ងៃខែឆ្នាំដដែលជនសង្ស័យឈ្មោះញឹករិទ្ធីបានបើកយករថយន្ដ១គ្រឿងម៉ាកសាំយ៉ុងចេញទៅណាហ្គាវើលដើម្បីដាក់បញ្ចាំនិងបានប្រាក់ចំនួន៣០០០$(បីពាន់ដុល្លា)និងបានយកលុយនោះទៅលេងល្បែងចាញ់អស់ថែមទៀតផងដោយជនសង្ស័យមិនអស់ចិត្តនិងការចាញ់ល្បែងអស់លុយនៅថ្ងៃខែឆ្នាំដដែលវេលាម៉ោង១២និង០០នាទីជនសង្ស័យក៍សម្រេចទៅបើកយករថយន្ដ១គ្រឿងទៀតម៉ាកហាយលែនឌ័រពីកន្លែងចតរថយន្ដទៅដាក់បញ្ចាំនៅកន្លែងដដែលគឺណាហ្គាវើលនិងបានប្រាក់ចំនួន៥០០០$(ប្រាំពាន់ដុល្លា )ព្រមទាំងបានយកប្រាក់នោះទៅផ្សងសំណាងជាលើកទី២ប៉ុន្តែដោយជនសង្ស័យសំណាងមិនល្អក៍ចាញ់អស់និងបែកគំនិតរត់គេចខ្លួនលុះមកដល់វេលាម៉ោង១៤និង០០នាទីរសៀលថ្ងៃទី២២ខែតុលាឆ្នាំ២០១៥ឈ្មោះញឹករិទ្ធីជាជនសង្ស័យមិនទាន់រត់ទៅណាឆ្ងាយត្រូវបានជនរងគ្រោះតាមស្វែងរកឃើញជនសង្ស័យនៅឈរខាងមុខណាហ្គាវើលក៍ចាប់ខ្លួនជនសង្ស័យយកមកប្រគល់ជូនសមត្ថកិច្ចប៉ុស្ដិ៍ទួលសង្កែតែម្ដងទៅ។

បច្ចុប្បន្នជនសង្ស័យជាអ្នកឆបោករថយន្ដពីជនរងគ្រោះត្រូវបានសមត្ថកិច្ចប៉ុស្ដិ៍ទួលសង្កែធ្វើការបញ្ជូនខ្លួនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវដើម្បីចាត់ការតាមនិតិវិធីនៃផ្លូវច្បាប់៕

23-10-2015d61041

d61042

d61043

Loading...

Leave a Reply

Your email address will not be published. Required fields are marked *