ឆាំ ឆានីផ្តាំទៅនាងចន​ ចន្ទលក្ខិណា ឲ្យ​ ដាំចេក​ ដេកចាំ​ ឆាំ​ ឆានី​ សុំទោស

ភ្នំពេញ៖ លោក ឆាំ ឆានី បានផ្តាំទៅនាងចន​ ចន្ទលក្ខិណាឲ្យ​ ដាំចេក​ ដេកចាំ​ ឆាំ​ ឆានី​ សុំទោសទៅ។

ហ្វេសប៊ុកឆាំ​ ឆានី ផ្សព្វផ្សាយដូច្នេះថា៖
ឆាំ​ ឆានី​ ភ័យពេកដេកភ្លេចប្រាប់​ ចន​ ចន្ទលក្ខិណា

តាំងពីល្ងាចថ្ងៃទី២៨​ កក្កដា​ ២០១៧​ មកដល់ពេលនេះ​ ​ ឆាំ​ ឆានី​ មិនទាន់បាត់ភ័យទេ​បន្ទាប់ពីឃើញ​ ចន​ ចន្ទលក្ខិណា គម្រាមប្តឹង​ ។

ឥឡូវនេះ​ ឆាំ​ ឆានី​ ទ្រាំសរសេរទាំងភ័យញ័រដៃដូចដំបូកជម្រាបជាដំណឹងខ្លះៗទៅ​ ចន​ ចន្ទលក្ខិណា​ ដើម្បីឲ្យនាងជ្រាបថា​កន្លងមក​ ហ៊ុន​ ម៉ាណែត​ ម៉ែន​ សំអន​ អ៊ឹង​ កន្ថាផាវី​ ឈាង​ វុន​ កុល​ ដាវី​ កូនប្រសារ​ ម៉ុង​ រិទ្ធី​ ឈ្មោះ​ តាន់​ មុនីវណ្ណ​ ហ៊ុន​ សែន​ និងមនុស្សមួយចំនួនទៀតសុទ្ធតែបានប្តឹង និងគម្រាម​ ឆាំ​ ឆានី​ តែលទ្ធផលដែលពួកគេទទួលបានពីការប្តឹង​ និងគម្រាម​ ឆាំ​ ឆានី​ នេះ​គឺសូន្យ​ សូន្យ​ សូន្យ ។​

ចំណែកនាងវិញ​ នាងគិតថានាងមានលទ្ធភាព​ និងសមត្ថភាពជាងអ្នកទាំងនោះខ្លាំងណាស់មែនទេបានជាមកព្រមាន​ និងគម្រាមប្តឹង​ ឆាំ​ ឆានី​ ?​ ការពិត​ ឆាំ​ ឆានី​ ជាមនុស្សស្រួលនិយាយគ្នាទេ​បើនាងចង់និយាយពីហេតុផល​ ហើយកន្លងមក​ ឆាំ​ ឆានី​ ក៏ធ្លាប់លុបអត្ថបទចុះផ្សាយរបស់ខ្លួនចេញដែរ​បន្ទាប់ពីសាម៉ីខ្លួនប្រាប់ពីមូលហេតុ​ និងស្នើរសុំឲ្យលុបអត្ថបទ​ ផ្ទុយទៅវិញបើចេញមកសុទ្ធតែព្រមាន​ និងគម្រាមប្តឹងនោះគឺច្រឡំធំហើយនាង​ ដាំចេក​ ដេកចាំ​ ឆាំ​ ឆានី​ សុំទោសទៅ ៕

Loading...