ឆេះក្លិបឃឺនៅចាក់អង្រែស្លាប់៥នាក់

ភ្នំពេញ៖ នេះជាលើកទី២ហើយ ដែលឃីក្លឹប នៅក្បែរព្រំុប្រទល់ខេត្តកណ្តាល ត្រូវបានវាយប្រហារដោយអំណាចអគ្គីភ័យលាយឡំនិងផ្សែងហុយទ្រលោមឆក់យកជីវិតមនុស្សជាច្រើននាក់នៅយប់ថ្ងៃច័ន្ទនេះ ។

បើយោងតាមរបាយការណ៍ផ្លូវការពីចៅសង្កាត់ចាក់អង្រែក្រោម លោក ជា សុខៃ បានឱ្យដឹងថា មនុស្សស្រី៥នាក់ត្រូវឥទ្ធិពលភ្លើងនិងផ្សែងឆក់យកជីវិត ក្រៅពីនោះមានមនុស្សប្រុស២នាក់ កំពុងត្រូវជួយសង្រ្គោះ ក្រោយពីហេតុការដ៍រន្ធត់នេះ បានកើតឡើង កាលពីមោ៉ង៨:៤៥នាទីយប់ ថ្ងៃ៧កញ្ញា ២០១៥ ខណ:អគ្គីភ័យបានឆេះក្លឹប នៅតាមបណ្តោយផ្លូវជាតិលេខ២ ទីតាំងលេខ ១៥៨១ ក្រុម២៨ ភូមិរការ២ សង្កាត់ចាក់អង្រែក្រោម ដែលមានម្ចាស់ ឈ្មោះ ផុន ប៊ុនធេឿន ភេទប្រុស អាយុ៣៦ឆ្នាំ មានលំនៅផ្ទះលេខ៦៨ ស្ថិតក្នុងភូមិដើមគរ ឃុំដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។

អគ្គីភ័យបានរលត់ទៅវិញនៅមោ៉ងប្រមាណជិត១០យប់ថ្ងៃដដែល បន្ទាប់ពីសមត្ថកិច្ចបានអន្តរាគមន៍រថយន្តពន្លត់អគ្គីភ័យជាង២០គ្រេឿង ក្នុងនោះរថយន្តដែលបាញ់ពន្លត់ច្រើនជាងគេគឺរាជធានីភ្នំពេញ ចំនួន២៣គ្រេឿង ក្រៅពីនោះមានរថយន្តខេត្តកណ្តាលនិងរថយន្តអង្គភាព ង៧០ នេះបើតាមស្នងការរងនគរបាលរាជធានីភ្នំពេញ លោក នេត វន្ថា ។

លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យដែលមានវត្តមាននៅកន្លែងកើតហេតុ បានប្រាប់អ្នកសារព័ត៏មាន ថា ករណីអគ្គីភ័យឆាបឆេះក្លឹបកម្សាន្ត Key Club នេះ ស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ហើយករណីនេះអាចផ្តើមចេញពីការឆ្លងចរន្តអគ្គីភ័យ ។ ទោះជាបែបនេះក្តី ប្រជាពលរដ្ឋនិងអាជា្ញធសុទ្ធសឹងតែបង្ហាញពីការចាប់អារម្មណ៍និងរន្ធត់ចិត្តឥតគណនា ក្រោយពីមនុស្សស្រី៥នាក់ត្រូវបានសម្លាប់ជាបន្តរបន្ទាប់ ទោះបីមានការអន្តរាគមន៍ជួយជ្រោមជ្រែងដឹកតាមរថយន្តសង្គ្រោះ

ឆ្ពោះមកមន្ទីពេទ្យកាល់មែ៉ត្រយា៉ងណាក៍ដោយ តែលទ្ធផលវាហួសពេលទៅហើយ ។ មនុស្សទាំង៥នាក់នោះត្រូវបានសមត្ថកិច្ចអាជា្ញធដឹកសពយកមកតំកល់នៅវត្តស្ទឹងមានជ័យ ដោយរងចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីរៀងៗខ្លួន ៕

56632 56633 56634 56635 56636 56637 56638 56639 566310

Loading...

Leave a Reply

Your email address will not be published. Required fields are marked *