ឆេះឃ្លាំងឡាន គុយ ចាន់ហឿន ក្បែរផ្សារដេប៉ូអស់ផ្ទះ១៩ល្វែង ខូចខាតទ្រព្យសម្បត្តិរាប់លានដុល្លារ

ភ្នំពេញ៖ អគ្គីភ័យបានឆេះឃ្លាំងលក់គ្រឿងបន្លាស់រថយន្តនៅក្បែរផ្សារដេប៉ូអស់១៦ល្វែងទាំងព្រលឹម បង្កឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នារត់ចែកជើង និងខូចខាតទ្រព្យសម្បត្តិអស់រាប់លានដុល្លារ ។

ហេតុការណ៍អគ្គីភ័យនេះ បាន កើតឡើងនៅម៉ោងប្រហែល០៤និង៥០នាទីទៀបភ្លឺ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចផ្ទះលេខ១៤,១៦និង១៨ ឃ្លាំងលក់គ្រឿងបន្លាស់រថយន្ត ផ្លូវ១៨៨ និងផ្ទះផ្សេងទៀត ផ្លូវ១៩៤សង្កាត់ផ្សារដេប៉ូ១ខណ្ឌទួលគោក ។

ម្ចាស់ឃ្លាំងលក់គ្រឿងបន្លាស់រថយន្តឈ្មោះ គុយ ចាន់ហឿន ភេទប្រុស អាយុជាង៤០ឆ្នាំ។ សម្ភារះខូចខាត់រួមមាន៖ ឆេះផ្ទះចំនួន១៦ល្វែង ឆេះទាំងស្រុង១២ល្វែង រោលភ្លើង០៤ល្វែង ។

ប្រជាពលរដ្ឋដែររស់នៅក្បែរនោះបានឲ្យដឹងថា នៅមុខពេលកើតហេតុ ឃើញផ្សែងហ៊ុយចេញពីផ្ទះលក់គ្រឿងបន្លាស់រថយន្តយីហោគុយ ចាន់ហឿន ក្រោយមកក៏មានអណ្ដាតភ្លើងឆាប់ឆេះយ៉ាងសន្ធូសន្ធៅ ហើយពួកគាត់បាននាំគ្នាទូរស័ព្ទទៅសមត្ថកិច្ចមូលដ្ឋានជួយអន្តរគមន៍ ភ្លាមនោះរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងបានមកអន្តរគមន៍បាញ់ពន្លត់រហូតទាល់តែរលត់ទៅវិញផងដែរ ៕

sqa uty

Loading...