ឆេះផ្ទះប្រជាពលរដ្ឋ ៣ខ្នង បន្តបន្ទាប់គ្នានៅស្រុកឆ្លូង

ខេត្តក្រចេះ ៖ អគ្គីភ័យ បានលេបត្របាក់ ផ្ទះប្រជាពលរដ្ឋ ចំនួន ៣ខ្នងជាប់គ្នា ឆេះទាំងស្រុង កាលពីវេលាម៉ោង ៨និង៣០ នាទី ព្រឹកថ្ងៃទី២៦ ខែកុម្ភះ ឆ្នាំ២០១៦ ស្ថិតនៅភូមិពង្រ ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ដោយសារគ្មានរថយន្ដ ពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍ ។
តាមការសន្និដ្ឋានបឋម សមត្ថកិច្ចបានឲ្យដឹងថា អគ្គីភ័យនេះ បណ្ដាលមកពី ឆ្លងចរន្ដអគ្គិសនី ចេញពីផ្ទះកណ្ដាល អាចឆេះចេញពីចង្ក្រាន ចំអិនអាហារពេលព្រឹក ទើបបណ្ដាលឲ្យឆាបឆេះ បន្ដគ្នា។ ដោយសាររថយន្ដ ពន្លត់អគ្គិភ័យ ចេញពីខេត្ត ត្រូវប្រើពេល អស់កន្លះម៉ោង ទើបទៅដល់ ហើយក្នុងពេលនោះ មានខ្យល់បក់ជាខ្លាំង បណ្ដាលឲ្យភ្លើង ឆេះយ៉ាងខ្លាំង បំផ្លាញផ្ទះ ៣ខ្នង ខ្ទេចអស់។
យ៉ាងណាក៏ដោយ សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងហេតុការណ៍ ឆេះផ្ទះប្រជាពលរដ្ឋ ចំនួន ៣ផ្ទះ ជាប់ៗគ្នានោះ មិនបណ្ដាលឲ្យ ម្ចាស់ផ្ទះណាម្នាក់ រងរបួសនោះទេ ហើយតួលេខ ទ្រព្យសម្បត្តិ ខូចខាត អស់ប៉ុន្មាន ក៏ពុំទាន់ដឹងដែរ ព្រោះក្រុមមន្ត្រី កំពុងតែធ្វើការបួកសរុប៕

IMG-5

IMG-6

Loading...

Leave a Reply

Your email address will not be published. Required fields are marked *