ឆេះផ្ទះពលរដ្ឋអស់៩ខ្នងក្នុងសង្កាត់និរោធខណ្ឌច្បារអំពៅ

ភ្នំពេញ ៖ទីលំនៅដ្ឋានរបស់ប្រជាពលរដ្ឋស្ថិតនៅខាងលិចផ្លូវរស្សុី ក្នុងក្រុមទី៧ ភូមិរស្សុី សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញប្រមាណជិត១០ខ្នង ។ បានត្រូវគ្រោះអគ្គីភ័យលាបត្របាក់ស្ទើរទាំងស្រុង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ និង៣០នាទីថ្ងៃត្រង់ ទី៩ខែកុម្ភះឆ្នាំ២០១៦នេះ ។
តាមសម្តីស្ត្រីជនរងគ្រោះជាមា្ចស់ផ្ទះលេខ៣១៩A1 ឈ្មោះសរ អូន អាយុ៤២ឆ្នាំ មុខរបរសីុឈ្នួលបោកគក់ខោអាវតាមផ្ទះអោយដឹងថា គាត់មានតែផ្ទះ១ខ្នងនេះប៉ុណ្ណោះ ។ ដែលសាងសង់ឡើងអំពីឈើសុទ្ធ ទំហំ៤x៦ម៉ែត្រ ត្រូវឆេះអស់គ្មានសល់ សូម្បីតែទ្រព្យសម្បត្តិបន្តិចបន្តួចក៏មិនបានយកចេញទាន់ដែរ មិនដឹងជាគាត់មានអ្វីទីពឹងទៀតនោះទេ ។ ស្ត្រីជនរងគ្រោះជាមា្ចស់ផ្ទះដដែលបានឱ្យដឹងដែរថា ករណីហេតុការណ៏គ្រោះអគ្គីភ័យនេះ គឺកើតឡើងស្របខណពេលរូបគាត់កំពុងតែសំរាកនៅក្នុងផ្ទះ ។ ស្រាប់តែឃើញមានអណ្ដាតភ្លើង ក៏រត់ចេញក្រៅផ្ទះមើលឃើញឆេះយ៉ាងសន្ធាសន្ធៅ បង្កការភា្ញក់ផ្អើលដល់សមត្ថកិច្ចមូលដា្ឋន ហៅរថយន្តពន្លត់អគ្គិភ័យ ។ មកជួយធ្វើអន្តរាគមន៏ដើម្បីបាញ់ទឹពន្លត់ផងដែរ ប៉ុន្តែជួយមិនទាន់ដដែលដោយសាភ្លើងឆេះខ្លាំង ពេកគួបសមផ្ទះសុទ្ធឈើលើថ្មក្រោម ។
ប៉ូលិសមូលដា្ឋនអោយដឹងថា ទន្ទឹមនិងកើតមានករណីគ្រោះអគ្គីភ័យនោះ ក្រុមរថយន្តពន្លត់អគ្គភ័យចំនួន១០គ្រឿង ក្នុងន៉មានរបស់ស្នងការដា្ឋនរាជធានីភ្នំពេញចំនួន៦គ្រឿង ខាងក្រសួងមហាផ្ទៃ១គ្រឿង និងរថយន្តពន្លត់អគ្គីភ័យរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន១គ្រឿងផងដែរ ។ មកជួយធ្វើអន្តរាគមន៏បាញ់ទឹកពន្លត់ ដោយប្រើប្រាសទឹកអស់សុបចំនួន១០រថយន្ត បាញ់ករពារទប់ស្កាត់មិនអោយរាលដាលដល់ផ្ទះអ្នកដទៃទៀត រលត់ទៅវិញនាវេលាម៉ោង១២និង២០នាទីថ្ងៃដដែល ។ តែផ្ទះដែលកំពង់ឆេះនោះគឺអស់គ្មានសល់ចំនួន៩ខ្នង ភាគច្រើនគឺជាប្រភេទផ្ទះឈើលើថ្មីក្រោមទំហំ៤x៦ម៉ែត្រប៉ុណ្ណោះ ។
ប្រភពប៉ូលិសអះអាងឱ្យដឹងដែរថា ក្នុងករណីគ្រោះអគ្គីភ័យខាងលើនេះ ពុំមានគ្រោះថា្នក់ដល់មនុស្សឡើយ ហើយក៏មិនទាន់ដឹងពីមូលហេតុ ដែលបង្កឱ្យកើតមានគ្រោះអគ្គីភ័យនោះទេ រួមទាំងទំហំការខូចខាតទ្រព្យសម្បត្តិផងដែរ ៕

2016_02_09_03_37_37

2016_02_09_03_37_37_1

2016_02_09_03_37_37_3

Loading...

Leave a Reply

Your email address will not be published. Required fields are marked *