ឆេះផ្ទះលក់ទូរទស្សន៍នៅតាមផ្លូវកម្ពុជាក្រោមសង្កាត់ទឹកល្អក់១

ភ្នំពេញ ៖ កាលពីវេលាម៉ោង៥រសៀលថ្ងៃនេះ អគ្គិភ័យបានឆាបឆេះផ្ទះមួយខ្នង ស្ថិតនៅតាមបណ្តោយផ្លូវ១២៨ ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក។

តាមសេចក្តីរាយការណ៍របស់សមត្ថកិច្ចថា អគ្គិភ័យនោះបានបណ្តាលឲ្យខូចខាតសម្ភារៈមួយចំនួន ដូចជា កុំព្យូទ័រ ពូក សម្លៀកបំពាក់ និងសម្ភារៈមួយចំនួនទៀត។

ទោះជាយ៉ាងណាក៏ដោយ អគ្គិភ័យនោះបានរលត់អស់ទៅវិញនៅវេលាម៉ោង៥ និង៣៥នាទី ដោយប្រើប្រាស់រថយន្តទឹកចំនួន១គ្រឿង៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *