ឆេះរោងចក្រកែច្នៃឈើអស់គ្រឿងក្នុងនៅខណ្ឌសែនសុខ

ភ្នំពេញ ៖រោងចក្រកែច្នៃឈើដែលមានទីតាំងស្ថិតនៅ តាមផ្លូវលំភូមិជ្រេសសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខមួយកន្លែង ត្រូវបានគ្រោះអគ្គីភ័យឆាបឆេះម៉ដ្ឋអស់សម្ភារខាងក្នុង ។ ដែលសមត្ថកិច្ចសង្ស័យថា ផ្តើមមកពីការឆ្លងចរន្តអគ្គីសនី បណ្តាលឱ្យមានការភា្ញក់ផ្អើលដល់កម្លាំងសមត្ថកិច្ចរបស់អាជា្ញធរមូលដា្ឋន រួមទាំងរថយន្តពន្លត់អគ្គីជាច្រើនគ្រឿង ចេញទៅជួយធ្វើអន្តរាគមន៍ កាលពីវេលាម៉ោង៣និង១៥នាទីរសៀល ថ្ងៃទី១៥ខែសីហា២០១៥នេះ ។

តាមប្រភពពីកន្លែងកើតហេតុឱ្យដឹងថា រោងចក្រដែលទទួលរងនូវអគ្គីភ័យឆាបឆេះខងលើនេះ មានយុីហោ(អុីនធឺស្មាត) មានម្ចាស់ទីតាំងឈ្មោះ សាន ហេង ភេទប្រុសអាយុ៤០ឆ្នាំ ស្នាក់នៅសង្កាត់ច្រាំងចម្រេះទី១ ខណ្ឌឫស្សីកែវ ដែលជួលពីម្ចាស់ដើមឈ្មោះពេជ្រ សូដា ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅផ្ទះលេខ១៤ផ្លូវ១៣ ភូមិជ្រេស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ប្រភពនៅកន្លែងកើតហេតុបញ្ជាក់ឱ្យដឹងដែរថា រោងចក្រកែច្នៃឈើខាងលើនោះ មានទទឹង២០ម៉ែត្រនិងបណ្តោយ៣០ ម៉ែត្រ ។ ហើយគ្រោះអគ្គីភ័យនេះ គឺកើតឡើងស្របខណ:ដែលក្រុមកម្មករកំពុងតែបំរើការងាររបស់ខ្លួន ស្រាប់តែឃើញមានផ្សែងហុយចេញពីម៉ាសុីនសម្ងួតឈើ ជ្រុងខាងក្រោយនៃរោងចក្រ រួចឆាបឆេះរាលដាលពេញខាងក្នុងរោងចក្រតែម្តង ។

ក្រោយកើតហេតុភ្លាមៗ ទាំងអាជ្ញាធរ ទាំងសមត្ថកិច្ច និងរថយន្តពន្លត់អគ្គីភ័យ ជាច្រើនគ្រោឿង ចេញទៅដល់កន្លែងកើតហេតុ មានរថយន្តមកពីអង្គភាព៧១១ កងពលតូចលេខ៧០ចំនួន៣គ្រឿង រថយន្តរបស់ស្នងការក្រុងចំនួន១៥គ្រឿងសរុបចំនួន១៨គ្រឿង សហការបាញ់ទឹកពន្លត់ឱ្យភ្លើងរលត់ទៅវិញ និងមិនបង្កឱ្យឆេះរាលដាលទៅកន្លែងផ្សេងទៀត ។ ក្រោយកើតហេតុភ្លាមៗនោះ ទាំងថៅកែទាំងកម្មករ មិនត្រូវបានគេឃើញនៅកន្លែងកើតហេតុទេ។

តាមសមត្ថកិច្ចបានឱ្យដឹងថា អគ្គីភ័យខាងលើ ផ្តើមឡើងដោយឆ្លងចរន្តអគ្គីសនី សម្ភារ:ខាងក្នុង ត្រូវបានភ្លើងឆាបឆេះម៉ដ្ឋគ្មានសល់រថយន្តពន្លត់អគ្គីភ័យប្រើប្រាស់ទឹកអស់១៨រថយន្ត ភ្លើងបានរលត់ទៅវិញនាវេលាម៉ោង៥និង០០នាទីថ្ងៃដដែល ហើយក៏ពុំមានអ្នកណាមា្នក់រងរបួសឡើយ ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *