ឆេះឡានមួយគ្រឿង ​ ភ្ញាក់ផ្អើលដល់សមត្ថកិច្ច នៅភ្នំពេញ

(ថ្ងៃទី 12 March 2021 ម៉ោង 7:57 am)

ភ្នំពេញ​ ៖​ កាលពី យប់ ថ្ងៃទី១២ ខែមីនា​ ឆ្នាំ២០២១​ ស្ថិតនៅតាមបណ្តោយផ្លូវ២០០៤ ក្បែរស្តុបណតប្រ៊ីត ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ
រាជធានីភ្នំពេញ។

បុរសម្នាក់ដែលតៃកុងរថយន្តបង្កម៉ាក​ FUSO សណ្ដោងទូកុងតឺន័រ​ ក្បាលពណ៌ស​ ពាក់ស្លាកលេខព្រះសីហនុ3A-7538​ ប្រាប់ឲ្យដឹងថា​ នៅពេល
កើតហេតុរូបគាត់ធ្វើដំណើរម្នាក់ឯង​ តាមបណ្តោយផ្លូវណតប្រ៊ីតទិសដៅពីជើងទៅត្បូង បំណងទៅកំពង់ផែមាត់ទន្លេ​ ខណ្ឌដូនពេញ​ ខណៈនោះ
គាត់បានជាន់ហ្រ្វ័ងក៏ជាប់ធ្វើឲ្យមានការឆ្លងចរន្តភ្លើងឆាបឆេះផ្នែកខាងមុខក្រោម

កាប៊ីនរថយន្ត​ និងឮសំឡេងផ្ទុះកង់ថែមទៀត​ ទើបភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិង សមត្ថកិច្ចមូលដ្ឋានចុះមកដល់យកបំពង់ពន្លត់អគ្គិភ័យបាញ់
ពន្លត់និងយកទឹកជាច្រើនធុងចាក់ តែនៅមិនរលត់ ទើបសមត្ថកិច្ចបានទំនាក់ទំនងហៅរថយន្តពន្លត់អគ្គិភ័យ ចំនួន១គ្រឿងចុះមកអន្តរាគ
មន៍បាញ់ពន្លត់ទាន់ពេលវេលា​ ដោយមិនឆេះរាលដាលថែមទៀត​ និងបង្កគ្រោះថ្នាក់ដល់អ្នកដទៃនោះទេ ៕

Loading...