ឆេះ​ផ្ទះ​១​ខ្នង​អស់ទាំង​ស្រុង​ ខណៈ​ម្ចាស់​ បិទទ្វារ​ទៅ​វត្ត

​ខេត្ត​បន្ទាយ​មាន​ជ័​យៈ​ ផ្ទះ​១​ខ្នង​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី​ជញ្ជាំង​ស័ង្កសី​និង​ស្លឹក​ទំហំ​៩​ម៉ែត្រ​គុណ​៨​ម៉ែត្រ​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង​ខណៈ​ម្ចាស់ផ្ទះ​បិទទ្វារ​ចោល​នាំ​គ្នា​យក​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត​ក្នុង​ថ្ងៃ​សិ​ល​។ ​ហេតុការណ៍​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​១១​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​នៅ​ភូមិ​តា​អ៊ិ​ន​២​ ឃុំ​ស្រះ​រាំង​ ស្រុក​មង្គល​បូ​រី​ ខេត្តបន្ទាយមានជ័យ​។​

​គ្រោះ​អគ្គិភ័យ​នេះ​ត្រូវ​គេ​មើលឃើញ​ថា​មិន​បង្ក​ឱ្យ​មនុស្ស​ណា​ម្នាក់​ទទួល​រង​បួស​និង​ស្លាប់​នោះ​ទេ​។​អគ្គិភ័យ​កើតឡើង​ប្រជាពលរដ្ឋ​រួម​និង​សមត្ថកិច្ច​មូលដ្ឋាន​នាំ​គ្នា​ជួយ​អន្តរា​គន​ម៍​បាញ់​ទឹក​ពន្លត់​នោះ​ដែរ​ក៏​ប៉ុន្តែ​មិន​អាច​ទប់ស្កាត់​ភ្លើង​បាន​នោះ​ឡើយ​។​ផ្ទះ​នោះ​ត្រូវ​បាន​អគ្គិភ័យ​ ឆាបឆេះ​អស់ទាំង​ស្រុង​ក្នុង​រយៈពេល​ជាង​កន្លះ​ម៉ោង​។​ម្ចាស់ផ្ទះ​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់​ប្តី​ឈ្មោះ​ សួង​ ទី​ អាយុ​៧៧​ឆ្នាំ​ ប្រពន្ធ​ឈ្មោះ​ ហួត​ ឡាំ​ អាយុ​៧៤​ឆ្នាំ​។​

​លោក​វរសេនីយ៍ទោ​ ស៊ី​ ឌី​ អធិការ​នគរបាល​ស្រុក​មង្គល​បូ​រី​បាន​ប្រាប់​ឱ្យ​ដឹង​ថា​៖​ បន្ទាប់​ ពី​កើតហេតុ​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​គ្រប់​ជ្រុងជ្រោយ​ប្រភព​ពី​ម្ចាស់ផ្ទះ​និង​ប្រជាពលរដ្ឋ​ជិតខាង​។​ ក្នុង​នោះ​បើ​តាម​ការ​សន្និដ្ឋាន​ជំ​ហ៊ាន​ដំបូង​របស់​សមត្ថកិច្ច​មូលហេតុ​ដែល​បង្ក​ជា​អគ្គិ​ ភ័យ​គឺ​ផ្តើម​ចេញ​មក​ពី​ភ្លើងចង្ក្រាន​។​

​លោក​អធិការ​បាន​បញ្ជាក់​ឱ្យ​ដឹង​ទៀត​ថា​៖​មុន​ពេល​កើតហេតុ​គឺ​ម្ចាស់ផ្ទះ​ក្រោកពីដំណេក​ឡើង​ដាំបាយ​ធ្វើ​ម្ហូប​នៅ​ក្នុង​ផ្ទះបាយ​ដែល​មាន​ជញ្ជាំង​បាំង​ស្លឹក​។​លុះ​ការ​ដាំបាយ​ធ្វើ​ម្ហូប​រួចរាល់​មិន​បាន​ពន្លត់ភ្លើង​ចង្ក្រាន​នោះ​ទេ​។​បន្ទាប់​មក​ម្ចាស់ផ្ទះ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​បាន​បិទទ្វារ​ផ្ទះ​ហើយ​យក​បាយ​សម្ល​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត​ស្រះ​រាំង​ចំណែក​កូនៗ​ក៏​មិន​បាន​នៅផ្ទះ​នោះ​ដែរ​។​

ក្នុង​អំឡុង​ម្ចាស់ផ្ទះ​នៅ​វត្ត​រងើកភ្លើង​ទំនងជា​ខ្ទាត​រសាត់​តាម​ខ្យល់​ធ្លាក់​ប៉ះ​និង​ជញ្ជាំង​ស្លឹក​ផ្ទះបាយ​នៅ​ពេល​នោះ​ក៏​បង្ក​ជា​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​តែ​ម្តង​។​ខណៈ​ភ្លើង​ចាប់ផ្តើម​ឆេះ​ប្រជា​ពល​ រដ្ឋ​អ្នក​ជិតខាង​ក៏​បានឃើញ​ភ្លើង​ឆេះ​ចេញពី​ផ្ទះបាយ​នោះ​ផង​ដែរ​។​អគ្គិភ័យ​នេះ​បង្ក​ការ​ខូចខាត​ ទ្រព្យសម្បត្តិ​រួម​មាន​ម៉ូតូ​១​គ្រឿង​,​ ប្រាក់​ថៃ​១២​ម៉ឺន​បាត​,​ខ្សែ​ក​មាស​៦​ជី​,​ខ្សែដៃ​មាស​៥​ជី​,​ ចិញ្ចៀន​ មាស​៥​ជី​,​ខ្សែ​ក​ផ្លា​ទី​ន​៣​ជី​,​ក្រវិល​មាស​២​ជី​ ទូរទស្សន៍​១​គ្រឿង​រួម​និង​សម្ភារៈ​ប្រើប្រាស់​ ក្នុងផ្ទះ​មួយ​ចំនួន​ធំ​ផង​ដែរ​៕
​ ​
IMG_0240
IMG_0239
IMG_0238
IMG_0241

Loading...

Leave a Reply

Your email address will not be published. Required fields are marked *