ឆេះ​អគារ​កម្ពស់​១០​ជាន់​នៅ​កូរ៉េ​ខាងត្បូង​ ស្លាប់​ និង​របួស​មនុស្ស​ច្រើន​នាក់​

​កូរ៉េ​ខាងត្បូងៈ​សារព័ត៌មាន​យុន​ហាប់​របស់​កូរ៉េ​ខាងត្បូង​បាន​ផ្សាយ​ គ្រោះ​អា​គី្គ​ភ័យ​បាន​ឆាបឆេះ​អាគា​ផ្ទះ​រួម​ «​ខុន​ដូ​ »​កំពស់​១០​ជាន់​នៅ​ភាគ​ខាងជើង​ទីក្រុង​សេ​អ៊ូ​ល​បណ្តាល​ឲ្យ​មនុស្ស​៣​នាក់​ស្លាប់​និង​៩៧​នាក់​រង​របួស​។​ ប្រភព​ព័ត៌មាន​ពី​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ថា​ ក្នុង​ចំណោម​អ្នក​រង​របួស​មាន​៥​នាក់​ស្ថិត​ក្នុង​សភាព​គ្រោះថ្នាក់​ កំពុង​ជួយ​សង្គ្រោះ​បន្ទាន់​ ដូច្នេះ​អ្នក​ស្លាប់​អាច​និង​កើន​ឡើងជា​បន្ត​ទៀត​។

​ប៉ូលិស​នៅ​ក្នុង​តំបន់​ Uijeongbu​ ដែលរ​ង្គ្រោះ​អគ្គិភ័យ​បាន​ឲ្យ​ដឹង​ថា​ អណ្តាតភ្លើង​ឆាប់ឆេះ​នៅ​វេលា​ម៉ោង​៩​និង​២៥​នាទី​ថ្ងៃ​ទី​១០​ខែមករា​ ។​អគ្គិភ័យ​បាន​ឆេះ​ចេញពី​រថយន្ត​មួយ​គ្រឿង​ចត​នៅ​កន្លែង​ចត​រថយន្ត​ក្នុង​អាគា​ ហើយ​អណ្តាតភ្លើង​រាលដាល​ដល់​ជាន់​ដទៃ​យ៉ាង​ឆាប់រហ័ស​។​ អាគា​នោះ​ស្ថិត​នៅ​ក្បែ​ជំ​ណ​ត​រថភ្លើង​មាន​ផ្លូវ​ចេញចូល​តូច​ចង្អៀត​ បង្ករ​ផល​លំបាក់​ដល់​ក្រុម​ព​ន្លិ​ត​អគ្គិភ័យ​។​

​ក្រោយ​អគ្គិភ័យ​ឆាប់ឆេះ​ភ្លាមៗ​ពលរដ្ឋ​ដែល​រស់នៅ​ទីនោះ​ត្រូវ​បាន​ភៀសខ្លួន​ជា​បន្ទាន់​ទៅ​កាន់​តំបន់​មាន​សុវត្ថិភាព​។​ ប៉ុន្តែ​ដោយសារ​អណ្តាតភ្លើង​ឆេះ​ចំ​ផ្លូវ​ចុះឡើង​ធ្វើ​ឲ្យ​អ្នក​ដែល​រស់នៅ​ជាន់​លើ​គ្មាន​ផ្លូវ​រត​ចេញ​ក៏​នាំ​គ្នា​ឡើង​ទៅ​លើដំបូល​អគា​ ដើម្បី​ក្រុម​ជួយ​សង្គ្រោះ​ងាយស្រួល​ជម្លៀស​ចេញ​ ៕
South-Korean-fire

Loading...

Leave a Reply

Your email address will not be published. Required fields are marked *