ឆែកឆេរឃ្លាំងស្តុបផលិតផលកូរ៉េរបស់ក្រុមហ៊ុនC B C រកឃើញទំនិញគ្មានគុណភាព និងក្លែងបន្លំចែកចាយនៅទីផ្សារ

ភ្នំពេញ ៖ ឃ្លាំងស្តុកទំនិញគ្រឿងឧបភោគ បរិភោគ និងភេសជ្ជះ ដែលជាផលិតផលប្រទេសកូរ៉េ របស់ក្រុមហ៊ុន KAMKO BROTHERS CO, LTD( C B C)ត្រូវបានកម្លាំងគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្តិភាពសង្គម នៃក្រសួងមហា ផ្ទៃចុះឆែកឆេរបង្ក្រាបដោយរកឃើញទំនិញមួយចំនួនខូចគុណភាព និងវេចខ្ចប់ ក្លែងបន្លំផលិត ចែកចាយលក់លើទីផ្សារ នាំឲ្យខូចសុខភាពអ្នកបរិភោគ ។

ប្រតិបត្តិការចុះឆែកឆេរឃ្លាំងស្ទុបទំនិញកូរ៉េខាងលើនេះ
ធ្វើឡើង កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០២០នៅចំណុចឃ្លាំងលេខ១៦៨B ផ្លូវលេខ ១០១៣ ក្នុងភូមិ ឧកញ៉ា វ៉ាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមព័ត៌មាន បានអោយដឹងថា នៅក្នុងការឆែកឆេរ នេះសមត្ថកិច្ច បានរកឃើញ មានទំនិញជាច្រើន ខូចគុណ ភាពហួសសុពលភាព និងមួយចំនួន ទៀតបានវេចខ្ទប់ បន្លំផលិតផល ។ សមត្ថកិច្ចរកឃើញ មានបន្លែ, គ្រឿងសាច់ជាច្រើន បានវេចខ្ចប់នៅក្នុងទីតាំង បន្លំធ្វើជាផលិតផល នាំ ចូលពីប្រទេសកូរ៉េ ហើយ យកចែកចាយលក់ទៅតាម ហាង ,ផ្សារ, ម៉ាតនានា ជាហេតុបង្កអោយប៉ះពាល់ដល់សុភាពអ្នកបរិភោគ។ ទោះបីយ៉ាងនេះក្តីនគរបាលពុំបានផ្តល់ព័ត៌មានអោយដឹងជំវិញការចុះឆែកឆេរនេះឡើយ។នៅក្នុងការឆែកឆេរនេះ ក្រុមហ៊ុន បានដេញកម្មករ ចេញទាំងអស់ផងដែរ ។

ប្រភពអោយដឹងថា ប្រតិបត្តិការបាននេះបានបញ្ជប់នៅវេលាម៉ោង១រសៀល ហើយ សមត្ថកិច្ចបានដកហូតទំនិញមួយចំនួនតូច ជាច្រើនកេស ដោយបើករថយន្តចំនួន៣គ្រឿងចូលទៅដាក់នៅខាងក្នុងនិងបិទទ្វារជិត។បន្ទប់ពីបញ្ចប់ការឆែកឆេរ សមត្ថកិច្ច ក៍បានធ្វើការបិទឃ្លុំបេទ្វារឃ្លាំងទាំង៣ជាបណ្តោះអាសន្ន ហើយ បានអញ្ញើញ ម្ចាស់ ទៅសាកសួរ ។

គួរបញ្ជាក់ថា ក្រុមហ៊ុន នេះបាននាំចូលចែកចាយនូវផលិតផលរបស់កូរ៉េ រួមមាន៖ មី ការ៉េម ស្រា និងភេសជ្ជ:៕

Loading...