ឆែកឆេរលំនៅដ្ឋាន២កន្លែងនៅស្រុកពញាក្រែករកឃើញគ្រឿងបន្លាស់ម៉ូតូជាច្រើន សមត្ថកិច្ចឃាត់ខ្លួនមនុស្ស៣នាក់និងម៉ូតូ២គ្រឿង

ខេត្តត្បូងឃ្មុំ៖កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំសហការណ៍ជាមួយកម្លាំងនគរបាលស្រុកពញាក្រែកដឹកនាំដោយលោកប៉ុកតារាព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តត្បូងឃ្មុំនៅវេលាម៉ោង១០និង៥៥នាទីព្រឹកថ្ងៃទី២០កញ្ញា២០១៥កម្លាំងបានចុះឆែកឆេរលំនៅឋានរបស់ឈ្មោះស៊ាវស៊ីណាតភេទស្រីអាយុ៣៥ឆ្នាំស្ថិតនៅភូមិអណ្តូងជ័យឃុំក្រែកស្រុកពញាក្រែកនិងផ្ទះឈ្មោះមាសនាតភេទប្រុសអាយុ២៣ឆ្នាំនៅភូមិកន្ទួតឃុំកោងកាងស្រុកពញាក្រែកខេត្តត្បូងឃ្មុំរកឃើញមានគ្រឿងបន្លាស់ម៉ូតូជាច្រើនប្រភេទដែលជាប់ពាក់ព័ន្ធនិងករណីលួចប្លន់កន្លងមក។

ដោយមានវត្ថុតាងជាច្រើនសមត្ថកិច្ចបានសម្រេចឃាត់ខ្លួនមនុស្ស៣នាក់រួមមានទី១ឈ្មោះស៊ាវស៊ីណាតភេទស្រីអាយុ៣៥ឆ្នាំ ទី២ឈ្មោះមួនសែនភេទប្រុសអាយុ៣១ឆ្នាំនិងទី៣ឈ្មោះមាសនាតភេទប្រុសអាយុ២៣ឆ្នាំអ្នកទាំង៣រស់នៅក្នុងលំនៅឋានខាងលើ ក្នុងនោះសមត្ថកិច្ចបានធ្វើដកហូតម៉ូតូចំនួន២គ្រឿងផងដែរ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់រួមនិងវត្ថុតាងត្រូវបាមសមត្ថកិច្ចចងក្រងសំណុំរឿងតាមនិតិវិធីដើម្បីបញ្ជូនទៅសាលាដំបូងខេត្តត្បូងឃ្មុំ៕

21-09-201558071 58074 58075 58076

Loading...

Leave a Reply

Your email address will not be published. Required fields are marked *