ឆែកឆេរ ​ភ​ផ្ទះសំណាក់​មួយកន្លែង ឃាត់ខ្លួន​គូរ​ស្នេហ៍ ២​គូរ និង​គ្រឿងញៀន ២​កញ្ជប់​

ភ្នំពេញ​៖ នៅវេលា​ម៉ោង​១១​ព្រឹក ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១៥ នេះ លោក​វរសេនីយឯក ម៉ក់ ហុង អធិការ​ខណ្ឌ​សែន​សុខ បានទទួល​ពត៌មាន​ពី​ម្ចាស់ផ្ទះ​សំណាក់ មនោ​រម្យ នៅ​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹក​ក​ថ្លា ខណ្ឌ​សែន​សុខ ចុះទៅ​ឆែកឆេរ និង​ឃាត់ខ្លួន​គូរ​ស្នេហ៍​ចំនួន ២​គូរ រួមជាមួយ​គ្រឿងញៀន​ចំនួន ២​កញ្ចប់​តូច​។​

​លោក​វរសេនីយឯក ម៉ក់ ហុង អធិការ​ខណ្ឌ​សែន​សុខ បាន​ឲ្យ​ដឹងថា ខណៈ​ជន​ស​ង្ស​យ​ទាំង ២​គូរ​កំពុង​ស​ង្ងំ​សេព​គ្រឿងញៀន នៅក្នុង​បន្ទប់​ផ្ទះសំណាក់​ខាងលើ លោក​ក៏បាន​បញ្ជា​ឲ្យ​កំលាំង ចុះ​ឆែកឆេរ ២​បន្ទប់  រកឃើញ​សំភារៈ​សំរាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន រួមទាំង​គ្រឿងញៀន ពណ៍​ខ្មៅ ចំនួន ២​កញ្ចប់​តូច ដែល​សមត្ថកិច្ច​មិនដែល​ស្គាល់​។​

​បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង ត្រូវបញ្ជូន​ទៅកាន់​អធិការ​ដ្ឌា​ន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​ចាត់ការ​បន្ត​តាមច្បាប់​៕​

20150920001344 (1)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *