ឆ្កែយ៉ាងតិច៦ក្បាលបានងាប់ដោយសារតែថ្នាំបំពុលនៅកំពត

ខេត្តកំពត ៖​ ឆ្កែ​របស់​អ្នកស្រុក​ងាប់​អស់​៦​ក្បាលដោយចោរបំពុលនៅពីកន្លែងផ្សេងគ្នា ហើយ​បាន​លួច​យក​គោ​របស់​ប្រជាពលរដ្ឋ​ចំនួន​៨​ក្បាល និង​ម៉ូតូ​១​គ្រឿង​នៅ​ស្រុក​បន្ទាយមាស និង​ជុំ​គី​រី ខេត្តកំពត​។​

មន្ត្រីនគរបាល​ខេត្តកំពត បាន​ឲ្យ​ដឹងថា ករណី​ទី​១​បានកើត​ឡើ​លង​នៅ​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៧ ចន្លោះ​ពី​ម៉ោង​១​រំលងអធ្រាត្រ ដល់​ម៉ោង​៥​ព្រឹក​ទៀបភ្លឺ ចោរបាន​បំពុល​ឆ្កែ​ងាប់​អស់​៤​ក្បាល ហើយលួច​គោ៨ក្បាល យកទៅ​បាត់ នៅ​ចំណុច​ផ្ទះ​ជនរងគ្រោះ ស្ថិត​ក្នុងភូមិ​សូរិយា ឃុំ​ត្នោត​ចុង​ស្រង់ ស្រុក​បន្ទាយមាស ដែល ម្ចាស់​គោ ឈ្មោះ ស៊ិន ណន ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ រស់នៅ ភូមិ​-​ឃុំ កើតហេតុ​ខាងលើ ។​

ករណី​ទី​២​កើតឡើង​នៅ​យប់ដដែលកើតឡើងនៅ​វេលា​ម៉ោង ប្រហែល​១ និង​៣០​នាទី រំលងអធ្រាត្រ​ឈាន​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៧ ក្រុមចោរបាន​ចូលទៅ​បំពុល​ឆ្កែ យក​ម៉ូតូ​១​គ្រឿង ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​២០១៦ ពាក់​ស្លាក​លេខ ភ្នំពេញ​1FP-5453​ របស់​ប្រជាពលរដ្ឋ នៅ​ភូមិ​ខ្ពប​រុន ឃុំ​ស្រែ​ចែង ស្រុក​ជុំ​គិរី ដោយ​ក្រុមចោរ​យក​អស់​ម៉ូតូ​០១​គ្រឿងរបស់ ឈ្មោះ អ៊ុ ពេ​ច ភេទ​ប្រុស អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ ៕

Loading...