ឆ្កែ​ប្រែ​ខ្លួន​ជា​កង់គូរូ តស៊ូ​រស់​ទោះ​អត់​ជើង​មុខ​ទាំង​ពីរ

ឆ្កែ​អាយុ​ទើប​ ៥ខែ​មួយ​ក្បាល មាន​វាសនា​ខុសគេ ដោយ​កើត​មក​ពិការ​ជើង​មុខ​ម្ខាង ហើយ​ក្រោយ​មក​ជើង​មួយ​ទៀត ក៏​ត្រូវ​បាត់​បង់​ក្នុង​ការ​ពើប​ប្រយុទ្ធ​គ្នា​ជាមួយ​ឆ្កែ​ផ្សេង។ បើ​ទោះ​ជា​បែប​នេះ​ក្ដី ឆ្កែ​ដ៏​គួរ​អាណិត​នេះ​នៅ​តែ​អាច​ត្រដរ​រស់​ជាមួយ​ជើង​ពីរ រហូត​យូរ​ៗ​ប្រែ​ក្លាយ​សកម្មភាព​ដូច​សត្វ​កង់គូរូ​ទៅវិញ។

1200

​ឆ្កែ​ដែល​កំពុង​ធ្វើ​ឲ្យ​មនុស្ស​ជុំវិញ​ពិភពលោក​រំជួល​ចិត្ត​នេះ ឈ្មោះ Roo បច្ចុប្បន្ន​កំពុង​រស់នៅ​តំបន់ Northumberland ភាគ​ឦសាន​ប្រទេស​អង់គ្លេស។ រំលឹក​ឡើង​វិញ ឆ្កែ​ជើង​ពីរ បាន​ចាប់​កំណើត​តែលតោល​នៅ​ក្នុង​ប្រទេស​រ៉ូម៉ានី ដោយ​ពិការ​ជើង​មុខ​មួយ ក្រោយ​មក​ជើង​មុខ​ម្ខាង​ទៀត ត្រូវ​គូ​សត្រូវ​ខាំ​បំបាក់​ពេល​ប្រយុទ្ធ​គ្នា។ ច្បាស់​ណាស់​ថា ឆ្កែ​នេះ​ប្រាកដ​ជា​បាត់បង់ជីវិត​នៅ​ក្នុង​ព្រៃ​ដ៏​រងា​តែ​ឯង នា​ពេល​នោះ​បាត់​ទៅ​ហើយ។
​​​
សំណាង​ល្អ នៅ​អាយុ ១៦​សប្ដាហ៍ Roo ត្រូវ​អង្គការ​សប្បុរសធម៌​ជួយ​សង្គ្រោះ​សត្វ​ឆ្កែ​ប្រទះ​ឃើញ និង​នាំ​យក​ទៅ​តំបន់ Norfolk ផ្ដល់​ជម្រក​ថ្មី​មួយ។ នៅ​ទី​នោះ ឆ្កែ​ជើង​ពីរ ចាប់​ផ្ដើម​រៀន​ពី​ជីវិត​រស់នៅ និង​ការ​ធ្វើ​ដំណើរ​ដោយ​ខ្លួន​ឯង រហូត​ទាក់ទាញ​ចំណាប់​អារម្មណ៍​ភ្ញៀវ​ទេសចរ​ជា​ច្រើន។

2118

385

ក្នុង​ចំណោម​នោះ ពីរ​នាក់​ប្ដី​ប្រពន្ធ ដែល​ម្នាក់​ជា​គិលានុបដ្ឋាយិកា​វ័យ ៥០​ឆ្នាំ ឈ្មោះ Nikki Dick និង​ប្ដី​ជា​អ្នក​ពន្លត់​អគ្គីភ័យ​វ័យ ៥២​ឆ្នាំ ឈ្មោះ Ian បាន​សុំ​ឆ្កែ​នេះ មក​ចិញ្ចឹម​នៅ​ផ្ទះ​ក្នុង​តំបន់ Northumberland។ បច្ចុប្បន្ន​នេះ​ឆ្កែ​ជើង​ពីរ Roo កំពុង​រស់​នៅ​យ៉ាង​មាន​ក្ដី​សុខ ហើយ​បាន​ជួយ​លើក​ទឹក​ចិត្ត​មនុស្ស​ជា​ច្រើន​ឲ្យ​ចេះ​តស៊ូ កុំ​ចុះ​ចាញ់​នឹង​វាសនា៕ ​​

ប្រភព៖ sabay

Loading...

Leave a Reply

Your email address will not be published. Required fields are marked *