ឆ្នាំ​២០២០ ត្រៀម​លុបបំបាត់​ឲ្យ​អស់​នូវ​ជំងឺ​អុតក្តាម តាម​បណ្តា​ប្រទេស​ក្នុង​តំបន់ រួមទាំង​កម្ពុជា

ភ្នំពេញ: នាយកដ្ឋាន​ផលិតកម្ម​និង​ព​សុ​ព្យាបាល រាជធានី​-​ខេត្ត នៃ​ក្រសួងកសិកម្ម សហការ​ជាមួយ​អង្គការ​ស្បៀង​កសិកម្ម នៃ​សហប្រជាជាតិ បានរៀបចំ​កិច្ចប្រជុំ​មួយ ដើម្បី​ពិភាក្សា និង​ផ្សព្វផ្សាយ​គម្រោង ការពង្រឹង ការទប់ស្កាត់ និង​ជំងឺ​អុតក្តាមនៅ​កម្ពុជាត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៥ នៅ​សណ្ឋាគា​ហ៊ី​ម៉ា​វា​រីរាជធានី​ភ្នំពេញ​។​

​លោក ស៊ន សាន អនុប្រធាននាយកដ្ឋាន​ផលិតកម្ម និង​ព​សុ​ព្យាបាល​នៃ​ក្រសួងកសិកម្ម បាន​មានប្រសាសន៍​ឲ្យ​ដឹងថា កិច្ច​ជុំ​នេះ មាន​សារសំខាន់​ណាស់ ដើម្បី​ឲ្យ​មន្ត្រី​ជំនាញ​បាន​ពិភាក្សា រួមទាំង​លើកឡើង​អំពី​សភាព​ការ​ណ៏​នៃ​ជំងឺ​អុតក្តាម នៅ​កម្ពុជា រួមទាំង​បទពិសោធន៍​ក្នុងការ​ទប់ស្កាត់ និង​ព្យាបាល​ជំងឺ​អុតក្តាម គ្រា​ដែល​បណ្តា​ប្រទេស​នៅ​តំបន់​អាស៊ាន បាន និង​កំពុង​កាត់បន្ថយ​បានជា​អតិបរិមា​នូវ​ជំងឺ​អុតក្តាម​នេះ​។​

​លោក​បាន​បញ្ជាក់ថា តាម​គម្រោង​នៅ​ឆ្នាំ​២០២០ ខាងមុខ តាម​បណ្តា​ប្រទេស​ក្នុង​តំបន់ រួមទាំង​កម្ពុជា ត្រៀម​លុបបំបាត់​ឲ្យ​អស់​នូវ​ជំងឺ​អុតក្តាម​។ ប៉ុន្តែ​អ្វី​ជាការ​កត់សម្គាល់​នោះ សម្រាប់​ថ្នាំ​ព្យាបាល​ជំងឺ​អុតក្តាម នៅមាន​តម្លៃ​ខ្ពស់​នៅឡើយ ហើយ​អាចជា​បញ្ហា​ប្រឈម​សម្រាប់​កម្ពុជា​។​

​គួររំលឹកថា ជំងឺ​អុតក្តាម មានការ​ផ្ទុះឡើង​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​អន្លើៗ និង​អាច​ឆ្លង​រាលដាល​យ៉ាង​លឿន​បំផុត ដែល​កើតឡើង​នៅលើ​បណ្តា​សត្វ មាន​ច​ង្វែ​ង​ជើង ដូចជា គោ ក្របី ជ្រូក​..​។​ល​។ ដោយឡែក​សត្វ​សេះ មិនមាន​កើត​ជំងឺ​នេះ​ទេ​។ រោគសញ្ញា​នៃ​ជំងឺ​អុតក្តាម មាន​ដំបៅ​នៅក្នុង​ចង្វែកជើង ក្រចកជើង មាត់ និង​អណ្តាត​និង​មាន​សត្វ​ខ្លះ​កើត​នៅលើ​កន្សោមដោះ​ផងដែរ​។ ជំងឺ​នេះ មិន​បណ្តាល​ឲ្យ​សត្វ​ស្លាប់​ទេ តែ​វា​អាច​ប៉ះពាល់​ដល់​កម្លាំង​អូសទាញ​។
​ពេលដែល​មាន​សត្វ​មាន​ជំងឺ​អុតក្តាម ម្ចាស់​សត្វ ត្រូវ​ផ្តល់​ការថែទាំ ផ្តល់​ចំណី​ឲ្យ​បាន​គ្រប់គ្រាន់ ហើយ​ត្រូវ​រក្សា​សត្វ ដែលមាន​ជំងឺ​នោះ ដាច់ដោយឡែក​តែឯង និង​ដាក់​នៅ​កន្លែង​មាន​លក្ខណៈ​ស្ងួត​៕

NBC 1

NBC 2

ក្រុម​ចោរ​ប្រដាប់​កាំភ្លើង​អាកា​ និង​គ្រាប់បែក​ បាញ់​ប្លន់​អ្នកលក់​មាស​ នៅ​ផ្សារ​អន្លង់​វែង​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *