ឆ្មក់​ចូល​ចាប់​​​ស្រះចិញ្ចឹមត្រីឆ្តោរខុសច្បាប់​៤ស្រះ ប្រ​គល់​ឱ្យមន្ត្រី​ជល​ផល​

ខេត្តសៀមរាប៖ ដើមី្បអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព នូវសេចក្តីណែនាំរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ក៏ដូចបទបញ្ជារបស់ គ​ណៈ​បញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលមានលោក ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត និង ជាប្រធានគណៈបញ្ជាការឯក​ភាព​រ​ដ្ឋបាលខេត្តសៀម​រាប និងការចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានឱ្យកម្លាំង​ក្រោម​ឱវាទ ដឹកនាំបញ្ជាដោយលោកវរៈសេនីយ៍ឯក ស្រី យូរ៉ា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បានដឹកនាំកម្លាំងចម្រុះ រួមមាន៖ ខ័ណ្ឌរដ្ឋបា​ល​ជ​លផលខេត្ត មន្ទីរបរិស្ថានខេត្ត អាជ្ញាធរសង្កាត់ បាន ចុះធ្វើកាបង្រ្កាបទីតាំងស្រះចិញ្ចឹមត្រីឆ្កោរបាន ចំនួន ៤ស្រះ នៅភូមិភ្នំគ្រោម និង​ភូមិ​អារ​ញ្ញ សង្តាត់សៀមរាប ក្រុងសៀមរាប ។

ហេតុការចុះបង្ក្រាបទីតាំងចិញ្ចឹមកូនត្រីឆ្តោនេះធ្វើឡើងពេញ១ថ្ងៃគឺថ្ងៃទី១៩ខែតុលាឆ្នាំ២០១៥ស្ថិតនៅតាមបណ្តោយផ្លូវភ្នំក្រោម ក្នុងភូមិភ្នំ​គ្រោ​ម និង​​ភូមិអារញ្ញ សង្តាត់សៀមរាប ក្រុងសៀមរាប ខណៈពួកគេជាជនជាតិវៀតណាមបានលួចចិញ្ចឹមត្រីឆ្តោរខុសច្បាប់ចំនួន៤ស្រះ។

​ លោក ព្រិន្ទ សាវិន នាយខ័ណ្ឌ រដ្ឋបាលជលផលខេត្តបានឱ្យដឹងថា នាពេលកន្លងមកទីតាំងស្រះចិញ្ចឹមត្រីឆ្តោរ​នេះ ត្រូវបានកម្លាំង​សមត្ថកិច្ច​ចម្រុះ ដែលមានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានធ្វើការបង្រ្កាបម្តងរួចមកហើយ តែពួកគាត់មិនរាងចាលឡើយ ក៏បានលួច​ធ្វើ​ការចិញ្ចឹមម្តងទៀត ។លោកបន្តថា ក្នុងការចុះធ្វើប្រតិបត្តិការបង្រ្កាបនៅថ្ងៃនេះ  ត្រូវបានសមត្ថកិច្ចជំនាញហៅម្ចាស់ទីតាំងចិញ្ចឹមត្រីឆ្តោរ​ទាំង​ ៣នាក់យកមកធ្វើការ សួរនាំ ដើម្បីឱ្យធ្វើកិច្ចសន្យានៅមុខសមត្ថកិច្ចឈប់លួចចិញ្ចឹមត្រីចាប់ពីថ្ងៃនេះតទៅ ។

លោកវរៈសេនីយ៍ឯក ​ ស្រី យូរ៉ា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបានឱ្យដឹងថា ក្រោយពីបានទទួលនូវសេចក្តីណែនាំ របស់ក្រសួងក​សិក​ម្ម និង បទបញ្ជារបស់គណៈបញ្ជាការឯកភាពរដ្ឋបាល​សាលាខេត្ត ដើមី្បក្នុងការអនុវត្តឱ្យកាន់តែមាន ប្រសិទ្ធភាពខ្ពស់ ចំពោះបញ្ឈប់ការចិញ្ចឹ​ម​ត្រីឆ្តោរ នៅក្នុងក្រុងសៀមរាប ដែលជាប្រភេទត្រីស៊ីចំណីត្រីដូចគ្នានោះ ធ្វើឱ្យហិនហោចនូវពូជត្រី ធម្មជាតិ ព្រមទាំងធ្វើឱ្យកើតនូវបទ​ល្មើ​ស​​នេសាទទ្វេរឡើងនិង ប្រើប្រាស់នូវឧបករណ៍នេសាទខុសច្បាប់ទៀតផង ។ លោកបានឱ្យដឹងទៀតថា ការចុះបង្រ្កាបទីតាំងចិញ្ចឹមត្រីនេះ កម្លាំងជំនាញបានឱ្យម្ចាស់ធ្វើកិច្ចសន្យា តែបើថ្ងៃក្រោយនៅតែបន្ត ចិញ្ចឹមត្រីឆ្តោរនេះតទៅទៀត កម្លាំងកងរាជអាវុធហត្ថខេត្តនឹងសុំគោ​លការ​ពីតំណាងអយ្យការ ដើម្បីនាំខ្លួនម្ចាស់ចិញ្ចឹមត្រីទាំងនេះ យកមកផ្តន្ទាទោសតាមច្បាប់ ។

លោកបញ្ជាក់ទៀតថា ក្នុងកិច្ចប្រតិបត្តិការនេះកម្លាំងជំនាញបានប្រគល់កូនត្រីឆ្តោរខុសច្បាប់ចំនួន៤ស្រះ ដែលមានកូនត្រីប្រមាណជា ៣ម៉ឺន​ក្បាល យកទៅកំទេចចោល ។ ក្នុងនោះម្ចាស់ដែលចិញ្ចឹមត្រីឆ្តោដែលកម្លាំងជំនាញហៅមកធ្វើកិច្ចសន្យានោះមានបីនាក់ ទី១/ឈ្មោះ សាំង សំ​អាត ភេទស្រី មានទីតាំងចិញ្ចឹមកូនត្រីនៅភូមិភ្នំក្រោម ទី២/ឈ្មោះ ទ្រី ជី ភេទប្រុស និងទី៣/ ឈ្មោះ តូ យ៉ាងធឹង ភេទ ប្រុស  មាន​ទីតាំងចិ​ញ្ចឹមកូនត្រីនៅភូមិ អារញ្ញ ក្នុងសង្កាត់សៀម​រាប ក្រុងសៀមរាប។

គួរបញ្ជាក់ផងដែរថា ទីតាំងចិញ្ចឹមកូនត្រីឆ្តោរទាំង៤ស្រះនេះ គឺត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចស​ហការជាមួយមន្ត្រីជល​ផ​ លដែលដឹកនាំសម្រ​បសម្រួលដោយលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត កាលពីថ្ងៃទី៤ខែមិថុនាឆ្នាំ២០១៥កន្លងទៅ បានចុះធ្វើការរឹបអូសយកបានកូនត្រីប្រមាណជាង១ម៉ឺនក្បាលប្រគល់ឱ្យមន្ត្រីជលផលយកទៅព្រលែងនៅបឹងធម្មជាតិវិញ៕

2015_10_20_03_53_09 2015_10_20_03_53_09_1 2015_10_20_03_53_09_2

Loading...

Leave a Reply

Your email address will not be published. Required fields are marked *