ឆ្លងចរន្តក្នុងប្រអប់ភ្លើង ផ្ទុះឆេះក្នុងខុនដូរ DE CASTLE មិនបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេ

(ភ្នំពេញ) ៖ ឆ្លងចរន្តក្នុងប្រអប់ភ្លើង ក្នុងខុនដូរ DE CASTLE ផ្ទុះស្សេឆេះផ្សែងហុយខ្មួលខ្មាញ់ នៅក្នុងអាគារ បង្កអោយមានការភ្ញាក់ផ្អើល ដល់ក្រុមសន្តិសុខ និងសមត្ថកិច្ចអាជ្ញាធរចុះអន្តរាគមន៍ ជួយបាញ់ពន្លត់ទាន់ពេលវេលា ។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោងប្រមាណ ១១ព្រឹកថ្ងៃទី០៧ ខែ សីហា ឆ្នាំ ២០២០ នៅចំណុច ជាន់ទី៦និង៧ ក្នុងអាគារខុនដូរ DE CASTLEលេខ TK 24 ផ្លូវលេខ ៣១៥ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពពីសន្តិសុខ បានអោយដឹងថា មុនពេលកើតហេតុ គេឃើញ ប្រអប់ភ្លើង នៅជាន់ទី៦ បានទុស្សេឆ្លងចរន្ត ក្លាយជាអគ្គីភ័យ ឆាបឆេះ ផ្សែងហុយទ្រលោម បង្កអោយមានការភ្ញាក់ផ្អើល ដល់អ្នកស្នាក់នៅ ផ្អើល រត់គេចចេញ ។

ភ្លាមៗនោះ ក្រុមសន្តិសុខបាននាំគ្នា យកបំពង់ពន្លត់អគ្គីភ័យ ជាច្រើនបាញ់ពន្លត់ តែចរន្តភ្លើងនូវបន្តឆេះរហូតទៅដល់ជាន់ទី៧ទៀត ក្រោយមកក៏បានរលត់ ទៅវិញ។
ប្រភពបន្តថា ទោះបីជាយ៉ាងណាភ្លើងពុំបានឆេះរាល់ដាល់ធ្ងន់ធ្ងរនោះទេ គ្រាន់តែខូចខាតប្រអប់ភ្លើង ព្រមទាំង ធ្វើឲ្យអ្នកស្នាក់ភិតភ័យស្លន់ស្លោប៉ុណ្ណោះ ។

ហេតុការណ៍នេះដែរអាជ្ញាធរ និងសមត្ថកិច្ច ក៏បានចុះទៅកន្លែងកើតហេតុ និងបានទាក់ទងរថយន្តពន្លត់អគ្គីភ័យ ចំនួន ២គ្រឿង ទៅអន្តរាគមន៍ តែពុំបានបាញ់នោះទេ ភ្លើង បានរលត់ទៅវិញ។ បើតាមនគរបាលការិយាល័យ បង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ របស់ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានអោយដឹងថា ទូរប្រអប់ភ្លើង ចំនួន៤ ដែលប្រអប់នីមួយៗមានទំហំប្រមាណ១ម៉ែត្រ គុណ១ម៉ែត្រកន្លះ ស្ថិតនៅជាន់ទី៦និងទី៧ ត្រូវភ្លើង ឆេះរងការខូចខាត ប្រមាណ៨០ភាគរយ នេះគឺជាករណីការគ្រោះអគ្គីភ័យ បណ្តាលមកពី ការឆ្លងចរន្តអគ្គិសនី ៕

Loading...