ជនកំហូចលួច​ក្លែងខ្លួនជាព្រះសង្ឃ​ចំនួន​៧​នាក់ត្រូវ​សមត្ថកិច្ច​ចាប់​ផ្សឹក​បាន​ចំនួន​៤​នាក់​

ខេត្ត​ប៉ោយប៉ែត ៖ ជនកំហូច​បំផ្លាញ​សាសនា ចំនួន​៧​នាក់​ដែល ក្លែងខ្លួន​ជា​ព្រះសង្ឃ ហើយ​លួច​ឆ្លងដែន​ខុសច្បាប់ ចូលទៅក្នុង​ទឹកដី​ថៃ​ដើម្បី បិណ្ឌបាត​យកលុយ​ដាក់ចូល​ហោប៉ៅ ក៏ត្រូវ​សមត្ថកិច្ច​ថៃ​ធ្វើការ ឃាត់ខ្លួន​ចាប់បញ្ជូន​មក​ស្រុក​ខ្មែរ​វិញ កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៥នៅពេលដែល​សង្ឃ​ក្លែងក្លាយ​ទាំងនោះ ដើរ​បិណ្ឌបាត​រកលុយ យកទៅ​ចែក​បក្ខពួក ដែលជា​មេខ្យល់​។​
​ព្រះ​អនុគុណ​ក្រុង​ប៉ោយប៉ែត ព្រះនាម ប៊ុ​ក ចំរើន មាន​សង្ឃដីកា​ថា ព្រះសង្ឃ​ក្លែងក្លាយ ទាំងអស់​មាន​គ្នា ចំនួន​៧​នាក់ ដោយ​ព្រះ​អនុគុណ បាន​សហការគ្នា ជាមួយ​សមត្ថកិច្ច​ចាប់ខ្លួនបាន​ចំនួន​៤​នាក់​និង​៣​នាក់​ទៀត​រត់គេចខ្លួន​ បាត់​ដោយ​សុ​វត្តិភាព​។​
​ជន​ក្លែងក្លាយ​ទាំង​បួន​នាក់ ក្រោយពេល​ឃាត់ ខ្លួន​សមត្ថកិច្ច បានធ្វើ​ការណែនាំ និង​ធ្វើ​កិច្ចសន្យា ឱ្យ​ឈប់ ប្រ​ព្រិ​ត្ត​អំពើ​ថោកទាប បំផ្លាញ​សាសនា បន្តទៀត​ទើប​អនុញ្ញាត ឱ្យ​វិញ​ត្រឡប់​ទៅ​ស្រុក កំណើត​នៅឯ​ខេត្ត កំពត​រៀងៗ​ខ្លួន​វិញ ហើយ​ពួកគេ​ក៏បាន សារភាព ថា​ខ្លួន​ពិតជា​បាន ប្រ​ព្រិ​ត្ត​អំពើ​ដូច​បាន​រៀបរាប់​ខាងលើ​ពិតប្រាកដ​មែន ។​
ព្រះ​អនុគុណ ប៊ុ​ក ចំរើន មាន​សង្ឃដីកា​បន្តថា ការដែល​ក្លែងខ្លួន​ជា​ព្រះសង្ឃ គ្រង​ស្បង់​ជីវ​ព្រះ​ពុ​ទ្ឋ​ទៅធ្វើ​អាជីវកម្ម ជា​អំពើ​ខុស​និង​ច្បាប់ ខុស​ទៅនឹង​វប្បធម៌​សាសនា ថែមទាំង​មាន​បាបកម្ម​ទៀតផង ហាក់បីដូចជា​បំផ្លាញ​សាសនា​អីចឹង ពីព្រោះ​សាសនា ព្រះ​ពុ​ទ្ឋ​គឺជា​សាសនា របស់​រដ្ឋ  ព្រះអង្គ​ក៏បាន​សំណូមពរ​ទៅដល់​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​នៅតាម​មូលដ្ឋាន ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា មេត្តាជួយ​ចូលរួម​ទប់ស្កាត់ បទល្មើស​ពិសេស​លើ ករណី​សង្ឃ​ក្លែងក្លាយ​តែម្តង ដើម្បី​ការពារ​សាសនា​របស់​រដ្ឋ ឱ្យ​គង់វង្ស គ្រប់​ដល់​៥​ពាន់​ព្រះវស្សារ​៕​

dsfs sf5

 

Loading...

Leave a Reply

Your email address will not be published. Required fields are marked *