ជនជាតិចិន២នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធពីបទជម្រិតទារប្រាក់

ភ្នំពេញ៖ជនជាតិចិន២នាក់ ត្រូវកម្លាំងនាយកដ្ឋានសន្តិសុខផ្ទៃក្នុងសហការជាមួយសមត្ថកិច្ចខេត្តព្រះសីហនុ ឃាត់ខ្លួនពីបទជំរិតទារប្រាក់ កាលពីម៉ោង

៧យប់ ថ្ងៃទី១៦តុលា ២០១៥ នៅកាស៊ី ណូ លុចស៊ីស (អតីតសណ្ឋាគារលើភ្នំថ្មី) ក្នុងសង្កាត់លេខ3 ក្រុងព្រះសីហនុ ។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ ជូន ណារិន បានឱ្យដឹងថា ជនជាតិចិន២នាក់ ត្រូវបានកម្លាំងជំនាញឃាត់ខ្លួន1-ឈ្មោះWangYongde ភេទប្រុស អាយុ៣៣ឆ្នាំ កាន់លិខិតឆ្លងដែនលេខ E.4316558 មានសុពលភាព09.02.2025, 2-ឈ្មោះWang Jingu ភេទប្រុស អាយុ៣៣ឆ្នាំ កាន់លិខិតឆ្លងដែនលេខ E.47603789 មានសុពលភាព 30.03.2025 ។

បើតាមលោក ស្នងការ ជនជាតិចិនទាំង2នាក់ ត្រូវបានបញ្ជូនទៅនាយកដ្ឋានសន្តិសុខផ្ទៃក្នុង នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៧តុលា ២០១៧ ដេីម្បីចាត់ការតាមនីតិវិធីច្បាប់។

17-10-201560591 60592 60593 60597

Loading...

Leave a Reply

Your email address will not be published. Required fields are marked *