ជនជាតិបរទេសជិត៣០នាក់ ត្រូវបានឃាត់ខ្លួនក្នុងនោះមានជិត២០នាក់សមត្ថកិច្ចកម្ពុជារកឃើញថា មិនមានលិខិតឆ្លងដែន

ភ្នំពេញ ៖ជាទូទៅសមត្ថកិច្ចបានបញ្ជាក់ថា ការបណ្តេញចេញ ជនជាតិបរទេសទាំងនេះ គឺពាក់ព័ន្ធពីបទលួច ចូលឆ្លងដែនមករស់នៅប្រទេសកម្ពុជាដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន សៀវភៅកាងារ ឬហួសសុពលភាពលិខិតស្នាមផ្សេងៗជាដើម ។

លោកឧត្តមសេនីយ៍ អ៊ុក ហៃសិលា ប្រធាននាយកដ្ឋានស៊ើបអង្គេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋាន អន្តោសប្រវេសន៍ បានបញ្ជាក់ថា ដោយអនុវត្តទៅតាមការណែនាំ របស់ រាជរដ្ឋាភិបាល កម្ពុជា ដែលហាមមិនអោយមានការរស់នៅគ្មានច្បាប់ទម្លាប់ត្រឹមត្រូវពីសំណាក់ជនបរទេស ទើប នគរបាលនាយកដ្ឋានអន្តោរប្រវេសន៍ បានចាត់វិធានការត្រួតពិនិត្យលើជនជាតិបរទេសទូទៅ ។

បើតាមលោក អ៊ុក ហៃសីឡា បានបញ្ជាក់ទៀតថា ប្លែកពីលើកមុន ជនជាតិបរទេសក្រៅពីវៀតណាមមានជនជាតិនីហ្សីរីយ៉ានិងជនជាតិពីលីពីន ចំនួន២៩នាក់ ត្រូវបានឃាត់ខ្លួនយកទៅសួរនាំនៅនាយកដ្ឋានអន្តោរប្រវេសន៍ក្នុងនោះ១៧នាក់ ត្រូវបានរកឃើញថា គ្មានលិខិតឆ្លងដែននិងលិខិតឆ្លងដែន មានទិដ្ឋាការ E ។

បើតាមប្រធាននាយកដ្ឋាន ដដែលបានបន្ថែមខ្លឹមសារ យា៉ងយូរសប្តាហ៍ក្រោយ ជនជាតិបរទេសទាំងនេះនិងត្រូវបណ្តេញចេញពីប្រទេសកម្ពុជា ក្រោយពីចាប់ខ្លួននិងសួរនាំដោយកម្លាំងនគរបាលអន្តោរប្រវេសន៍ក្រុសួងមហាផ្ទៃ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងសមត្ថកិច្ចមូលដ្ឋាន ខណ្ឌពោធិ៍សែនជ័យ ក្រោមការបញ្ជាពីព្រះរាជា្ញរង អមសាលាដំបូងរាជធានីភ្នំពេញ លោក មាស ច័ន្ទពិសិដ្ឋ កាលពីថ្ងៃ១៧សីហា ២០១៥ នៅក្នុងបុរី ពិភពថ្មី ភូមិត្រពាំងថ្លឹង សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ

ជនបរទេសចំនួន២៩ នាក់ ក្នុងនោះមាន២នាក់សញ្ជាតិ នីហ្សីរីយ៉ា និង២៨នាក់ ស្រី៣នាក់ ជាជនជាតិពីលីពីន ត្រូវបានសមត្ថកិច្ចកម្ពុជារកឃើញថាស្រីម្នាក់ គ្មានលិខិតឆ្លងដែន ត្រូវបញ្ជូនមកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តតាម នីតិវិធីច្បាប់។ ក្រៅពីនោះបញ្ជូនមកអគ្គនាយកដ្ឋានចំនួន១៧ នាក់ស្រី២ នាក់ជាជនជាតិ ហ្វីលីពីនម្នាក់ ដោយ១២ នាក់មានលិខិតឆ្លងដែន មានទិដ្ឋាការE ។

សូមជំរាបថា នៅថ្ងៃទី១៨សីហា២០១៥ អគ្គនាយក ដ្ឋានអន្តោប្រវេសន៌ និងធ្វើការ បណ្តេញចេញជនជាតិវៀតណាមចំនួន១៦នាក់បន្ថែមទៀត តាមច្រកទ្វារអន្តរជាតិបាវិត ហើយពួកគេទាំងនេះក៍ពាក់ព័ន្ធការលួចឆ្លងដែនស្នាក់នៅធ្វើការដោយខុសច្បាប់នៅខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិនផងដែរ ។

តាមច្បាប់កម្ពុជា ជនបរទេសមកធ្វើការនៅក្នុងប្រទេសកម្ពុជា មិនមានសៀវភៅបញ្ជាក់ពីក្រសួងការងារនិងត្រូវផាកពិន័យថវិការចូលរដ្ឋចំនួន៥០ម៉ឺនរៀលសម្រាប់ជនជាតិបរទេសម្នាក់ ។ ប៉ុន្តែប្រសិនបើមិនមានឯកសារទាំងអស់ គឺសមត្ថកិច្ចនិងត្រូវបណ្តេញចេញពីប្រទេសកម្ពុជា ។

ជាមួយគ្នានោះសមត្ថកិច្ចបានធ្វើការអំពាវនាវដល់ជនបរទេសទាំងអស់ដែលចូលមករកស៊ីនិងធ្វើការនៅក្នុងប្រទេសកម្ពុជា ត្រូវមានឯកសារ ពាក់ពន្ធ័ លិខិត ឆ្លងដែន សៀវភៅ កាងារ ចេញដោយក្រសួងកាងារ និងឯកសារពាក់ព័ន្ធមួយចំនួនទៀត បើពុំនោះទេ នៅពេលសមត្ថកិច្ចរកឃើញថារស់នៅមិនស្របច្បាប់ នោះសមត្ថកិច្ចនិងចាត់វិធានការទៅតាមផ្លូវច្បាប់ ដោយគ្មានការយល់យោគឡើយ។

Loading...

Leave a Reply

Your email address will not be published. Required fields are marked *