ជនជាតិបរទេសម្នាក់ធ្លាក់ពីលើសណ្ឋាគារ សុខា នៅជ្រោយចង្វារ អ្នកកាសែតត្រូវបានហាម

ភ្នំពេញ៖អ្នកកាសែតជាង១០ស្ថាប័ន ត្រូវបានមេការនិងសមត្ថកិច្ចហាមឃាត់មិនឱ្យចូលយកព័ត៏មាន នៅក្នុងបរិវេណសណ្ឋាគារ សុខា នៅជ្រោយចង្វារ ក្រុងភ្នំពេញ ក្រោយពីមានជនជាតិបរទេសម្នាក់ ធ្លាក់ពីលើអាគារដ៍ខ្ពស់មួយនេះ ខណ:គេសង្ស័យថា ជាអំពើឃាតកម្ម ។

បើតាមមន្រ្តីនគរបាលខណ្ឌជ្រោយចង្វារបាននិយាយថា នៅម៉ោ ង១០ព្រឹក ថ្ងៃច័ន្ទទី៥តុលា ២០១៥ នេះ មានការភ្ញាក់ផ្អើលមួយបានកើតឡើង នៅមុខសណ្ឋាគារ សុខា ស្ថិតនៅតាមបណ្តោយផ្លូវ ទន្លេសាប ភូមិ-សង្កាត់-ខណ្ឌជ្រោយចង្វារ ក្រុងភ្នំពេញ ក្រោយពីមានជនជាតិអាមេរិកកាំងម្នាក់ធ្លាក់ពីលើសណ្ឋាគារ សុខា កំពស់២០ជាន់ ស្នាក់នៅបន្ទប់៧២៨ ជាន់ទី៧ ដែលទើបនិងសាងសង់ថ្មី ផូសអណ្តែតនៅជ្រោយចង្វារ ទល់មុខព្រះបរមរាជវាំង ។

នេះជាលើកទី៤ហើយ ដែលសណ្ឋាគារដ៍ទំនើបមួយនេះ បានសម្លាប់មនុស្សជាបន្តរបន្ទាប់ គិតចាប់តាំងពីថ្ងៃសាងសង់មក ប៉ុន្តែសំណុំរឿងខ្លះត្រូវបានបិទបាំងមិនឱ្យមហាជនបានដឹង ខណ:សណ្ឋាគារមួយនេះកំពុងបោះឈ្មោះ ខ្ទរខ្ទារ ។

យ៉ាងណាក៍ដោយជុំវិញករណីនេះ សារព័ត៏មាន ខេមប៉ុស្តិ៍ មិនអាចស្វែងរកការទំនាក់ទំនងពីអ្នកទទួលខុសត្រូវនៅសណ្ឋាគារ សុខា បានទេ នៅព្រឹកថ្ងៃច័ន្ទនេះ ។

បើតាមមន្រ្តីនគរបាលក្រុងភ្នំពេញ បានប្រាប់ថា ជនរងគ្រោះ ជាជនជាតិអាមេរិក ឈ្មោះ Harris  charles frederick ភេទប្រុស អាយុ៦៦ឆ្នាំ មកស្នាក់នៅក្នុងសណ្ឋាគារតាំងពីថ្ងៃទី៣ខែតុលាឆ្នាំ២០១៥ មកម្លេះ ដោយមុនពេលកើតហេតុ ជនរងគ្រោះត្រូវបានគេប្រាប់ថា បានឡើងទៅអាគារជាន់លើកំពស់២០ជាន់ ដើម្បីលំហែរកាយ បន្ទាប់មកស្រាប់តែធ្លាក់ចុះក្រោមបែកក្បាលស្លាប់មួយរំពេច ។ ដោយអ្នកខ្លះសន្និដ្ឋានថា ជាអំពើឃាតកម្ម រីឯអ្នកខ្លះទៀតសង្ស័យថា ជាការលោតសម្លាប់ខ្លួន ។

សមត្ថកិច្ចផ្នែកកោសល្យវិច័្ចយ មិនទាន់បញ្ជាក់ជាផ្លូវការថា ករណីនេះផ្តើមចេញពីអ្វីនោះទេ ខណ:សមត្ថកិច្ចកំពុងស្រាវជ្រាវនិងពិនិត្យប្រព័ន្ធកាមរ៉ាសុវត្ថិភាព ៕

05-10-201559701 59702 59703 59704 59705 59706 59707 59708

Loading...

Leave a Reply

Your email address will not be published. Required fields are marked *