ជនជាតិភាគតិចតំបន់ដាច់ស្រយ៉ាល ដាំបាយភ្លេចពន្លត់ចង្ក្រាន ឆេះអស់២ខ្នង

ខេត្តក្រចេះ៖ ផ្ទះឈើប្រក់ស្បួវ២ខ្នង របស់ជនជាតិភាគតិច ត្រូវបានភ្លើងឆាបឆេះអស់ទាំងស្រុង បង្កឡើងដោយភ្លើងចង្ក្រានដាំបាយរួចហើយមិនបានពន្លត់ក៏ត្រូវខ្យល់បក់ ទៅប៉ះនឹងដំបូលស្បូវ។ ករណីអគ្គិភ័យនេះកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីព្រឹកថ្ងៃទី១៨ កុម្ភៈ ឆ្នាំ២០១៦ នេះ នៅចំណុចភូមិត្រពាំងស្គរ ឃុំថ្មី ស្រុកចិត្របុរី។
ម្ចាស់ផ្ទះរងគ្រោះទាំង២ខ្នង ទី១មានឈ្មោះ ខន ខឿន ភេទប្រុស អាយុ៣៨ឆ្នាំ បាត់បង់ទ្រព្យសម្បត្តិរួមមាន៖ ស្រូវ៤បេ ប្រាក់៣០ម៉ឺនរៀល និងសម្ភារប្រើប្រាស់មួយចំនួន។ ចំពោះផ្ទះទី២មានម្ចាស់ឈ្មោះ ដាំ យ៉ូ ភេទប្រុស ជាប្រុសពោះម៉ាយ បាត់បង់ទ្រព្យសម្បត្តិដូចជា៖ ស្រូវ១០បេ កង់១គ្រឿង និងសម្ភារក្នុងផ្ទះមួយចំនួនទៀត។
ប្រភពពីម្ចាស់ផ្ទះរងគ្រោះ បានរៀបរាប់ថា មុនកើតហេតុដោយសាររវល់រៀបចំផ្ទះ ព្រោះជិតរៀបការកូន នៅពេលដាំបាយហើយមិនបានពន្លត់ភ្លើងក៏ត្រូវខ្យល់បក់កម្ទេចអូសទៅប៉ះ នឹងដំបូលផ្ទះឆាបឆេះរាលអស់ទាំងខ្នងតែម្តង។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ផ្ទះទាំង២ខ្នងស្ថិតនៅតំបន់ដាច់ស្រយ៉ាល ដូច្នេះអាជ្ញាធរពិបាកក្នុងការជួយអន្តរាគមន៍ទាន់ពេលវេលា៕

IMG-5

Loading...

Leave a Reply

Your email address will not be published. Required fields are marked *