ជនជាតិម៉ាលេស៊ីបើកបររថយន្តហាំមើបោះពួយទៅបុកបង្គោលភ្លើងបណ្តាលឲ្យក្រឡាប់ផ្ងារជើងរងរបួសធ្ងន់ម្នាក់

ខេត្តកំពង់ចាម៖រថយន្តម៉ាកហាំមើព៌ណស១គ្រឿងពាក់ស្លាកលេខភ្នំពេញ2Z- 1019បើកបរដោយជនជាតិម៉ាលេស៊ីម្នាក់បោះពួយយ៉ាងលឿនទៅបុកបង្គោលភ្លើងនិងជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យក្រឡាប់ផ្ងារជើងចេញផ្សែងហុយទ្រលោមបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២: ២០នាទីរសៀលថ្ងៃទី២៤កញ្ញា២០១៥ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៧ក្នុងភូមិតាសែនឃុំសូទិព្វស្រុកជើងព្រៃ ខេត្តកំពង់ចាម។

សមត្ថកិច្ចបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តខាងលើបើកបរក្នុងទិសដៅពីកើតទៅលិចលុះមកដល់ត្រង់ចំណុចកើតហេតុរថយន្តបានរេចង្កូតទៅបុកបង្កោលភ្លើងនិងជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យអ្នកបើកបររថយន្តឈ្មោះអាប់ប៊ុលរ៉ាស៊ីតភេទប្រុសអាយុ៤០ឆ្នាំជនជាតិម៉ាលេស៊ីរហរបួសធ្ងន់ធ្ងរត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានទៅជួយអន្តរាគមន៍និងស្ទូចរថយន្តយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកជើងព្រៃរងចាំដោះស្រាយជាក្រោយ៕

24-09-201558561 58562 58563 58564

Loading...

Leave a Reply

Your email address will not be published. Required fields are marked *