ជនជាតិម៉ាឡេស៊ីម្នាក់ត្រូវគេធ្វើឃាតនៅផ្ទះសំណាក់ត្រង់ចំណុចបន្ទប់ទឹក​ផ្សាររាត្រី

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ខណៈមានសេចក្ដីរាយការណ៏ថាមានមនុស្សដេកស្លាប់ក្នុងថ្លុកឈាមកាលវេលាម៉ោង២និង៣២នាទី​ទៀប​ភ្លឺថ្ងៃទី១៨ខែមិថុនាឆ្នាំ២០១៨នៅត្រង់ចំណុចបន្ទប់ទឹក​ផ្សា់ររាត្រី​ ជាប់ភោជនីយ៍ដ្ឋានស៊ីឡាយ​ ស្ថិតនៅក្នុងភូមិបាវិតកណ្ដាល សង្កាត់ បាវិត​ ក្រុងបាវិត ខេត្តស្វាយរៀង ។

សមត្ថកិច្ចបានអោយដឹងថាមានករណី​ ឃាតកម្មមួយកើតឡើងបង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញជនជាតិម៉ាឡេស៊ី់​ ឈ្មោះ ខាសេន​ ស៊ិនគា​សេង(CARSEN TION KAI SENG)ភេទប្រុសអាយុ៦៣ ឆ្នាំ ជនជាតិម៉ាឡេស៊ី មុខរបរមិនពិតប្រាកដ​ កាន់លិខិតឆ្លងដែនលេខ K-36579669 ស្រុកកំណើត​ក្រុង​សារ៉ាវ៉ក​ ប្រទេសម៉ាឡេស៊ី។

ប្រភពដដែលបានបន្តទៀតថា ជនរងគ្រោះឆ្លងចូលមកកម្ពុជាតាមច្រកទ្វាអន្តរជាតិបាវិតម៉ុកបាយ តាំង ពីថ្ងៃទី២ខែមិថុនាឆ្នាំ២០១៨មកម្លេះ។ ចំពោះករណីនេះសមត្ថកិច្ចបានបញ្ជាក់ទៀតថាក្រោយពី ទទួលបានព័ត៍មានថាមានមនុស្សស្លាប់នៅផ្សារាត្រីក្រុងបាវិតភ្លាមសមត្ថកិច្ចជំនាញ និងគ្រូពេទ្យបានមកដល់កន្លែងកើតហេតុពិនិត្យលេីខ្លួនសាសពឃេីញថាមានដាច់ក្បាលខាងក្រោយ១០x៦ CMនិងភ្នែកខាងឆ្វេងជាំ៦x៣CMក្រោយពីពិនិត្យលើខ្លួនសាកសពរួចសមត្ថកិច្ចនិងគ្រួពេទ្យបានសន្និដ្ឋានថាករណីនេះពិតជាករណីឃាតកម្មពិតប្រាដកមែន។

ពាក់ពន្ធ័និងករណីខាងលើនេះដែរលោក វរសេនីយឯក កែវ គង់អធិការនគរបាលក្រុងបាវិតបានអោយដឹងនៅព្រឹកថ្ងៃទី១៨ខែមិថុនាឆ្នាំ២០១៨នេះថាករណីខាងលើមនុស្សស្លាប់សម្ថកិច្ចនគរបាលជំនាញកំពុងសស្រាក់សស្រាំដុតដៃដុតជើងនិងធ្វើការស្រាវជ្រាវសើបអង្កេតដោយយកចិត្តទុកដាក់ព្រោះ នៅភោជនីយដ្ឋានសុីឡាយនេះមានបំពាក់កាំមេរ៉ាសុវត្ថិភាពហើយសមត្ថកិច្ចជំនាញកំពុងតែពិនិត្យមើលរហូតមមកដល់ម៉ោង11ថ្ងៃត្រង់មិនទាន់ទទូលបានលទ្ធផលនៅឡើយទេ។

ចំពោះសាកសពត្រូវសមត្ថកិច្ចយកទៅតម្កល់ទុក្ខនៅវត្តពោធិថ្មី(ហៅវត្តបាវិត)រង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។

រីឯជនសង្ស័យសមត្ថកិច្ចកំពុងធ្វើស្រាវជ្រាវរកចាប់មុខសញាយកមកផ្ដន្ទាទោសតាមច្បាប់អោយខានតែបាន ៕

Loading...