ជនជាតិយួន២៣នាក់ពួនសម្ងំក្រោមស្លាកកោសជប់ ម៉ាស្សា ក្នុងខណ្ឌចំការមនត្រូវឃាត់ខ្លួន

ភ្នំពេញ ៖ ជនជាតិយួន ប្រុស ស្រី ២៣នាក់ ដែលពួនសម្ងំក្រោមស្លាកកោសជប់ ម៉ាស្សា លាក់ខ្លួនក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាប និងឃាត់ខ្លួនដើម្បីត្រួតពិនិត្យមើលឯកសារផ្លូវច្បាប់ ពាក់ព័ន្ធការមករស់នៅលើទឹកដីកម្ពុជាខុសច្បាប់ ។

ការចុះបង្ក្រាបនេះធ្វើឡើងដោយអគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងកម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ ដោយមានការសហការជាមួយស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ខណ្ឌចំការមន និងការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ជាព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញផងដែរ ។

កម្លាំងសមត្ថកិច្ចចម្រុះខាងលើបានចុះត្រួតពិនិត្យជនបរទេស ស្ថិតនៅផ្ទះជួលបន្ទប់ជួល និងផ្ទះកោសជប់ ម៉ាស្សា នៅផ្លូវលេខ២៩២ កែងផ្លូវ១០៥ និងផ្លូវលេខ១១៣ នៅក្នុង សង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ហើយលទ្ធផលឃាត់ខ្លួនជនបរទេស២៣នាក់ ដើម្បីសាកសួរ និងបន្តនីតិវិធីច្បាប់អន្តោប្រវេសន៍ជាមូលដ្ឋាន ៕

 

11

44

Loading...

Leave a Reply

Your email address will not be published. Required fields are marked *