ជនជាតិវៀតណាមជាង២០នាក់ត្រូវបានចាប់ខ្លួនសារជាថ្មីនៅតាមហាងកាហ្វេរនិងហាងម៉ាស្សា

ភ្នំពេញ ៖ ជនជាតិវៀតណាមជាង២០នាក់ ក្នុងនោះប្រុស២នាក់ កាលពីរសៀលថ្ងៃទី២១តុលា ២០១៥ ត្រូវបាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយមានការសម្របសម្រួលពីលោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារង ជាតំណាងអយ្យការអមសាលាដំបូងរាជធានី ភ្នំពេញ រួមសហការជាមួយ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះត្រួពិនិត្យគ្រាដែលពួកគេប្រកបរបររកស៊ី កោសជប់ ម៉ាស្សា លក់កាហ្វេ ខាត់ ប៉ូលា ម៉ូតូ រថយន្ត និងជួសជុល

គ្រឿងអេឡិចត្រូនិច។

លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋាន ស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោរប្រវេសន៍ បាននិយាយថា នៅរសៀលថ្ងៃ២១តុលា នេះ សមត្ថកិច្ចកម្ពុជាបានបង្រ្កាបនិងចាប់ខ្លួនជនជាតិវៀតណាមចំនួន២១នាក់នៅក្នុងសង្កាត់ស្រះចក សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ដែលពួកគេកំពុងលួចស្នាក់នៅ និងរកស៊ីដោយខុសច្បាប់ គ្មានលិខិតឆ្លងដែនត្រឹមត្រូវ។

លោក អ៊ុក ហៃសីឡា បញ្ជាក់ថា យ៉ាងយូរសប្តាហ៍ក្រោយ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងធ្វើការបណ្តេញជនជាតិវៀតណាម ចេញពីប្រទេសកម្ពុជា ។

ជាមួយនិងការឃាត់និងបណ្តេញជនបរទេសទាំងនេះ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោរប្រវេសន៍ នាយឧត្តមសេនីយ៍ សុខ ផល ក៍បានជម្រុញឱ្យមន្រ្តីទូទាំងប្រទេសបង្កើនការយកចិត្តទុកដាក់លើជនជាតិបរទេសផងដែរ ពិសេសតាមច្រកព្រំដែន ដោយសហការជាមួយមន្រ្តីពាក់ព័ន្ធ ។

សមត្ថកិច្ចបញ្ជាក់ថា គិតចាប់តាំងពីពាក់កណ្តាលឆ្នាំ២០១៤រហូតមកទល់ខែកញ្ញា ឆ្នាំ២០១៥នេះសមត្ថកិច្ចកម្ពុជាបានបណ្តេញជនជាតិបរទេសចំនួន៣១២៤នាក់ ក្នុងនោះមានស្រី៥១៣នាក់ ស្មើ៤៦សញ្ជាតិ ៕

21-10-201560861 60862 60863 60864 60865 60866 60867

Loading...

Leave a Reply

Your email address will not be published. Required fields are marked *