ជនជាតិវៀតណាមជិត៥០នាក់ ត្រូវបានចាប់ខ្លួនយកទៅអគ្គនាយកដ្ឋានអន្តោរប្រវេសន៍

សៀវភៅ កាងារ ចេញដោយក្រសួងកាងារ និងឯកសារពាក់ព័ន្ធមួជនជាតិវៀតណាមជាង៧០នាក់ ត្រូវបានសមត្ថកិច្ចកម្ពុជាត្រួតពិនិត្យនិងសាកសួរ ក្នុងនោះជិត៥០នាក់រកឃើញថា មិនមានឯកសារត្រឹមត្រូវហើយពួកគេក៍ត្រូវបានចាប់ខ្លួនបញ្ជូនយកទៅអគ្គនាយកដ្ឋានអន្តោរប្រវេសន៍ក្រសួងមហាផ្ទៃ ផងដែរ រងចាំបណ្តេញចេញពីប្រទេសកម្ពុជា ។

ប្រធាននាយកដ្ឋានស៊ើបអង្កេតនិងអនុវត្ដ នីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ លោកឧត្ដមសេនីយ៍ ទោ អ៊ុក ហៃសិលា បានបញ្ជាក់ថា ជនជាតិ វៀតណាមចំនួន៧៦នាក់ ក្នុងស្រី ចំនួន ២៤នាក់ ក្មេងចំនួន៦នាក់ ស្រី៤នាក់ ត្រូវបានសមត្ថកិច្ចកម្ពុជាត្រួតពិនិត្យឯកសារនិងសាកសួរម្នាក់ម្តងៗ ។បើតាមលោកឧត្ដមសេនីយ៍ ទោ អ៊ុក ហៃសិលា ក្រោយការត្រួតពិនិត្យ សមត្ថកិច្ចកម្ពុជារកឃើញថាពួកគេមានប័ណ្ណ ចំនួន២១ នាក់ ក្នុងនោះស្រី៥នាក់
ហើយពួកគេក៍ត្រូវបានចាប់ខ្លួន យកមកកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃចំនួន ៤៩ នាក់ផងដែរ ដោយក្នុងនោះមានស្រី១៧នាក់។

ប្រតិបត្តិការនេះធ្វើឡើងរយះពេលជាច្រើនមោ៉ងចាប់តាំងពីមោ៉ង៣រសៀល រហូតមកទល់និងល្ងាចថ្ងៃទី១០ ខែ សីហា ឆ្នាំ២០១៥ នៅភូមិកោះនរាណ៏ សង្កត់និរោធន៍ ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ ក្រោយពីមានការសម្របសម្រួលពីព្រះរាជអាជា្ញរងអមសាលាដំបូងរាជធានីភ្នំពេញ លោក មាស ច័ន្ទពិសិដ្ឋ និងសហការដោយសមត្ថកិច្ចក្រុងភ្នំពេញ។

ថ្លែងបញ្ជាក់ខ្លឹមសារពីលើនេះ លោក ឧត្តមសេនីយ៍អ៊ុក ហៃសីឡា បាបន្តរថា ជនជាតិវៀតណាមទាំងនេះ នឹងត្រូវ ដាក់ចូលក្នុងប្រព័ន្ធ Stop List ពោលហាមមិនអោយចូលព្រះរាជាណាចក្រកម្ពុជា។

ជាទូទៅសមត្ថកិច្ចបានបញ្ជាក់ថា ការបណ្តេញចេញ ជនជាតិវៀតណាមទាំងនេះ គឺពាក់ព័ន្ធពីបទលួច ចូលឆ្លងដែនមករស់នៅប្រទេសកម្ពុជាដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន សៀវភៅកាងារ ឬហួសសុពលភាពលិខិតស្នាមផ្សេងៗជាដើម ។

តាមច្បាប់កម្ពុជា ជនបរទេសមកធ្វើការនៅក្នុងប្រទេសកម្ពុជា មិនមានសៀវភៅបញ្ជាក់ពីក្រសួងការងារនិងត្រូវផាកពិន័យថវិការចូលរដ្ឋចំនួន៥០ម៉ឺនរៀលសម្រាប់ជនជាតិបរទេសម្នាក់ ។ ប៉ុន្តែប្រសិនបើមិនមានឯកសារទាំងអស់ គឺសមត្ថកិច្ចនិងត្រូវបណ្តេញចេញពីប្រទេសកម្ពុជា ។

ជាមួយគ្នានោះសមត្ថកិច្ចបានធ្វើការអំពាវនាវដល់ជនបរទេសទាំងអស់ដែលចូលមករកស៊ីនិងធ្វើការនៅក្នុងប្រទេសកម្ពុជា ត្រូវមានឯកសារ ពាក់ពន្ធ័ លិខិត ឆ្លងដែយចំនួនទៀត បើពុំនោះទេ នៅពេលសមត្ថកិច្ចរកឃើញថារស់នៅមិនស្របច្បាប់ នោះសមត្ថកិច្ចនិងចាត់វិធានការទៅតាមផ្លូវច្បាប់ ដោយគ្មានការយល់យោគឡើយ។

បើយោងតាមរបាយការណ៍របស់នគរបាលអន្តោប្រវេសន៍បានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៤រហូតមកដល់បច្ចុប្បន្ន សមត្ថកិច្ចបានរកឃើញជនជាតិវៀតណាមខុសច្បាប់សរុបចំនួន២៣០០នាក់ហើយ និងបានឃាត់ខ្លួនជនបរទេសដែលមកស្នាក់នៅខុសច្បាប់នៅទឹកដីកម្ពុជាចំនួន៤៣សញ្ជាតិសរុបជាង៣០០០នាក់ ហើយត្រូវបានបណ្ដេញចេញទៅប្រទេសដើមវិញ ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *