ជនជាតិឡាវម្នាក់ដែលពាក់ព័ន្ធនិងគ្រឿងញៀនជាង២គីឡូក្រាមបានស្លាប់ក្នុងពន្ធនាគារស្ទឹងត្រែង

ខេត្តស្ទឹងត្រែង: ជនសង្ស័យជនជាតិឡាវម្នាក់បានស្លាប់នៅក្នុងពន្ធនាគារខេត្តស្ទឹងត្រែងហើយបន្ទាប់ពីកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជាមួយវត្ថុតាងគ្រឿងញៀនជាង២គីឡូក្រាមកាលពីថ្មីៗនេះ។
ហេតុុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣អធ្រាតឈានចូលថ្ងៃ២៨សីហា២០១៧មុនពេលបញ្ចូនទៅកាន់មន្ទីបង្អែកខេត្ត។

ប្រភពពត៍មានបានអោយដឹងថាក្រោយពីបញ្ចូនខ្លួនទៅឃុំនៅក្នុងពន្ធនាគាររួចមកនៅវេលាម៉ោងម៉ោង៣រំលងអធ្រាតឈានចូលថ្ងៃ២៨សីហាស្រាប់តែជនសង្ស័យជនជាតិឡាវនោះមានសភាពមិនសូវស្រួលត្រូវអ្នកទោសដូចគ្នាហៅអនុរក្សពន្ធនាគារដើម្បីបញ្ជូនទៅកាន់មន្ទីពេទ្យបង្អែកខេត្តទាំងយប់។

យ៉ាងណាម៉ិញក្រុមគ្រូពេទ្យបានអោយដឹងថាជនជាតិឡាវនោះស្លាប់មុនពេលបញ្ចូនមកដល់មន្ទីពេទ្យ។តែគេអាចសង្ស័យមកពីមានជំងឺគាំងបេះដូង។

គួរបញ្ចាក់ផងដែរថាជនសង្ស័យរូបនោះមានឈ្មោះផែងផាន់ណាង៉ៅភេទប្រុសអាយុ៤៩ឆ្នាំត្រូវបានកម្លាំងនគរបាលខេត្តឃាត់ខ្លួនជាមួយនិងគ្រឿងញៀនប្រភេទមេតំហ្វេតាមីនម្សៅក្រាមពណ៍សថ្លាទំងន់សរុប២១២៥.៨ក្រាមកាលពីថ្ងៃ២៤សីហា២០១៧ស្ថិតនៅចំនុចក្បែរបង្គោលព្រំដែនកម្ពុជាឡាវក្នុងភូមិស្រែសំរោងឃុំស្រែសំបូរស្រុកសៀមប៉ាង។

សាកសពជនសង្ស័យត្រូវបានក្រុមគ្រូពេទ្យយកទៅរក្សាទុកនៅសាលដំកល់សពរងចាំអគ្គកុងសុលប្រទេសឡាវប្រចាំខេត្តស្ទឹងត្រែងទំនាក់ទំនងទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ឡុងកាន់សំនៀង

Loading...