ជនជាតិ​ចិន​៦​នាក់ ត្រូវ​តាក់ស៊ី​ដឹក​មក​ផ្លុ​ង​ចោល ត្រូវ​សមត្ថកិច្ច​បង្ក្រាប នៅ​ស្រុក​ស្វាយទាប

ស្វាយរៀង​៖ ជនជាតិ​ចិន ចំនួន​៦​នាក់ ត្រូវបាន​ម្ចាស់​រថយន្ត​តាក់ស៊ី ដឹក​មក​ទម្លាក់ចោល នៅ​ចំណុច​ខាងកើត វិទ្យាល័យ​ហ៊ុនសែន ប្រសូតិ នៅវេលា​ម៉ោង ៨​និង​៤០​នាទី យប់​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០២១ ស្ថិត​ក្នុងភូមិ​ប្រសូតិ​២ ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយទាប ដោយ​អ្នករត់​តាក់ស៊ី ឃើញ​កម្លាំង សមត្ថកិច្ច នគ​បាល​ស្រុក​ស្វាយទាប ដាក់​ត្រួតពិនិត្យ តាម​ដងផ្លូវ​ជាតិ​លេខ​១ ក៏​ដាក់​ជនជាតិ​ចិន ៦​នាក់ ឲ្យ​ចុះ​ដើរ​វាង​ប៉ុស្តិ៍ សមត្ថកិច្ច វាង​ភូមិ ទៅតាម​វាលស្រែ ក្រោយ​ផ្ទះ​អ្នកស្រុក ខណៈនោះ ប្រជាពលរដ្ឋ បានឃើញ ក៏​ប្តឹង​សមត្ថកិច្ច ថា​មាន​ជនជាតិ​ចិន ៦​នាក់ ដើរ​មកពី​ផ្លូវជាតិ​លេខ​១ តាម​វាលស្រែ ឆ្ពោះទៅ​ស្រុក​កំពង់រោ​ទ៌ ។

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា​: ក្រោយ​ទទួលបាន​ព័ត៌មាន ខាងលើនេះ​ភ្លាម សមត្ថកិច្ច ក៏បាន​តាម​ប្រមាញ់ ស្ទាក់​នៅ​ផ្លូវជាតិ​លេខ ៣១៤D ស្ថិត​ក្នុងភូមិ​ប្រសូតិ​១ ឃុំ​ក​ណ្លៀ​ង​រាយ ស្រុក​ស្វាយទាប ក៏ត្រូវ​សមត្ថកិច្ច​នគ​បាល នៃ​អធិការដ្ឋាន​នគ​បាល ស្រុក​ស្វាយទាប ឃាត់ខ្លួន​បាន​។

​ប្រភព​ដដែល បាន​បន្តថា​: ម្ចាស់​រថយន្ត​តាក់ស៊ី ប្រហែលជា​ដឹក​ជនជាតិ​ចិន ៦​នាក់ ខាងលើ មកពី​ក្រុង​បាវិត តាមផ្លូវ​ជាតិ​លេខ​១ បម្រុង​ឆ្ពោះទៅ​រាជធានី​ភ្នំពេញ លុះ​មកដល់ ចំណុចកើតហេតុ ខាងលើ ក៏​ឃើញ​សមត្ថកិច្ច ដាក់​កម្លាំង​ត្រួតពិនិត្យ​យានយន្ត តាម​ដងផ្លូវ ទើប​ទម្លាក់​ជនជាតិ​ចិន ឲ្យ​ដើរ​វាង ហើយ​រថយន្ត បើក​ទៅ​ចាំ​នៅខាងមុខ ក៏ប៉ុន្តែ​ទំនង​ជនជាតិ​ចិន មិន​ស្គាល់​ភូមិសាស្ត្រ​ច្បាស់ ទើប​មិន​ហ៊ាន​ដើរ​វាង​ឆ្ងាយ​ពី​ផ្ទះ អ្នកស្រុក ក៏ត្រូវ​អ្នកស្រុក បានឃើញ ប្តឹង​សមត្ថកិច្ច​តែម្តង​។

​ប្រភព​បាន​ឲ្យ​ដឹង​បន្ថែមទៀតថា​: ក្រោយពី​សមត្ថកិច្ច ឃាត់ខ្លួន​មក​សាកសួរ​រួច​ក៏​ហៅ រថយន្ត​សាមុយ មន្ទីរពេទ្យបង្អែក ស្រុក​ស្វាយទាប ដឹក​ជនជាតិ​ចិន ទាំង​៦​នាក់​ទៅ មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក ស្រុក​ស្វាយទាប និង​យក​សំណាក ពិនិត្យ​ភ្លាមៗ ធ្វើតេស្ត​រហ័ស លទ្ធផល អវិជ្ជមាន ទាំង​៦​នាក់​។​

​នៅ​ព្រឹក​ថ្ងៃទី​៤ ឧសភា ២០២១ នេះ សមត្ថកិច្ច​បាន​បញ្ជូន​ជនជាតិ​ចិន ខាងលើ​ឲ្យ​ធ្វើ​ច​ត្តា ឡី​ស័ក ១៤ ថ្ងៃ នៅផ្ទះ​សំណាក់​គ្រូបង្រៀន ស្ថិតនៅ​ភូមិ​ស្រះ​វង្ស សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង ហើយ​ធ្វើការ​ស្រាវជ្រាវ ម្ចាស់​រថយន្ត​តាក់ស៊ី ឲ្យ​មក​ទទួលខុសត្រូវ ចំពោះមុខ​ច្បាប់​៕

Loading...