ជនជាតិ​តៃវ៉ាន់​៣​នាក់​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្តន្ទាទោស​ពាក់ព័ន្ធ​គ្រឿងញៀន​

​ភ្នំពេញ​៖​ សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ប្រកាស​សាល​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​លើ​បុរស​ជនជាតិ​តៃវ៉ាន់​ ឈ្មោះ​ Chew​ Yong​ Lin​ អាយុ​៣០​ឆ្នាំ​ រយៈពេល​ ១​ឆ្នាំ​ រីឯ​បុរស​ជា​ជនជាប់ចោទ​ ឈ្មោះ​ Liu​ Luy​ Chi​ អាយុ​៣៣​ឆ្នាំ​ និង​ ឈ្មោះ​ Wupo​ Tsang​ អាយុ​ ២៧​ឆ្នាំ​ ត្រូវ​បាន​តុលាការ​ សម្រេច​ដាក់​ពន្ធនាគារ​ម្នាក់ៗ​ កំណត់​រយៈពេល​២០​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ម្នាក់ៗ​ចំនួន​ ៦០​លាន​រៀល​ សម្រាប់​ដាក់​ចូល​ក្នុង​ថវិកាជាតិ​។​

​ប្រធាន​ចៅក្រម​ប្រឹក្សា​ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក​កែវ​ មុនី​ បាន​បញ្ជាក់​ថា​ ជនជាប់ចោទ​តៃវ៉ាន់​ទាំង​៣​នាក់​នេះ​ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ប្រឆាំង​គ្រឿងញៀន​ នៃ​ក្រសួងមហាផ្ទៃ​ ចាប់​ឃាត់ខ្លួន​ ជាប់​ទាក់ទង​នឹង​ករណី​ ជួញដូរ​គ្រឿងញៀន​ទម្ងន់​ជាង​ ៣​គីឡូក្រាម​ ប្រព្រឹត្ត​នៅ​ចំណុច​បន្ទប់​លេខ​៣៦៧​ នៃ​ស​ណ្ឋ​គារ​ភ្នំពេញ​ ស្ថិត​នៅ​ក្នុង​ខណ្ឌដូនពេញ​ កាលពី​យប់​ថ្ងៃ​ ទី​២៣​ ខែមករា​ ឆ្នាំ​២០១៤៕

Taiwan court

Loading...

Leave a Reply

Your email address will not be published. Required fields are marked *