ជនជាតិ​បារាំង​ម្នាក់ ​ចងករ​សម្លាប់ខ្លួន​ក្នុងផ្ទះ​សំណាក់​សុខុម​ ខេត្ត​ព្រះសីហនុ​

​ខេត្ត​ព្រះសីហនុ ៖ បុរស​ជា​ជនជាតិ​បារាំង​ម្នាក់​ត្រូវគេ​ប្រទះឃើញ​ចង​.​ក សម្លាប់ខ្លួន​មុខទ្វា​បន្ទប់ទឹក​ក្នុងផ្ទះ​សំណាក់​យី​ហ៊ោ​សុខុម​ស្ថិតនៅ​ក្រុមទី​១៥ ភូមិ​៤ សង្កាត់​៤ ខេត្ត​-​ក្រុងព្រះសីហនុ កាលពី​រសៀល​ថ្ងៃ​ម្សិលមិញ​។​

​បើតាម​លោកស្រី មី ប៊ុន​ណ្ណា​រី ដែលមាន​តួនាទី​មើល​ការខុសត្រូវ​ក្នុងផ្ទះ​សំណាក់​នោះបាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង ៤​រសៀល គាត់​បាន​ឲ្យ​បុគ្គលិក​ដើរ​មើល​តាម​បន្ទប់​ក្រែងលោ​មាន​ភ្ញៀវ​ដែល​បាន​សំរាក​គេ​ធ្វើដំណើរ​ទៅ​ភ្នំពេញ​វិញ ពេលនោះ​បុគ្គលិក​បាន​ឡើង​ទៅលើ​ជាន់​ទី​៣ ក្នុង​បន្ទប់​លេខ ៣០៥ ក៏​ប្រទះឃើញ​បង្អួច​របើក ហើយក៏​បាន​វែក​វាំង​នួន​មើលទៅ​ក្នុង ក៏​ឃើញ​មនុស្ស​ចង​.​ក​សម្លាក់​ខ្លួន នៅពេលនោះ​គាត់​ក៏បាន​រត់​ចុះក្រោម​ប្រាប់​មេការ​គ្រប់គ្រង​ភ្លាម​។​

​បុរស​ដែល​ចង​.​ក​សម្លាប់ខ្លួន​នោះ ត្រូវគេ​ឲ្យ​ដឹងថា មានឈ្មោះ Forent Franch ជនជាតិ​បារាំង មានមុខរ​បរជា​គ្រូបង្រៀន អាយុ ៥៥​ឆ្នាំ បាន​ចូល​ស្នាក់នៅ​តាំងពី​ថ្ងៃទី​២៩ ខែ​៧ ឆ្នាំ​២០១៤ ក្នុង​បន្ទប់​លេខ ៣០៥ ជាមួយ​សង្សា​ជា​ជនជាតិ​វៀតណាម ។​

​រហូតមកដល់​ពេលនេះ គេ​ពុំទាន់​ដឹង​ទេ​ថា តើ​បុរស​ជនជាតិ​បារាំង​រូបនោះ សម្រេចចិត្ត​សម្លាប់ខ្លួន​ដោយសារ​ពី​មូលហេតុ​អ្វី​នោះទេ ព្រោះ​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​បន្ត​៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *