ជនជាតិ​វៀតណាម​ម្នាក់​លង់ទឹក​ស្លាប់ ពេល​ចុះ​ដក​យុ​ថ្កា រំកិល​ផ្ទះ​បណ្តែត​ទឹក

ខេត្តកំពង់ឆ្នាំង ៖ បុរស​​ជន​ជាតិ​​វៀត​ណា​ម​​ម្នាក់ បាន​​លង់​ទឹក​​ស្លាប់ នៅពេ​ល​​ចុះ​​ដក​​យុ​​ថ្កា ពី​​ក្នុង​​ទឹក ខ​​ណះ​​ដែល​​អា​ជ្ញាធ​រ និង​​ស​មត្ថ​កិច្ច​​អោយ​​ផ្ទះ​ទឹក ធ្វើ​ការ​​ប​ម្លាស់​ទី ទៅ​​កន្លែ​ង​​ថ្មី បង្ក​​ឲ្យ​​មាន​ការ​​ភ្ញាក់​ផ្អើល កាល​ពី​វេ​លា​ ​ម៉ោង ៤​​និង​​១៥ នាទី​​ល្ងា​ចថ្ងៃទី ​៥ ខែតុលា ឆ្នាំ​២០១៥ នៅ​ចំណុច​ខាងជើង ស្ថានីយ​ទឹកស្អាត​អាន​កូ ស្ថិតក្នុង​ភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​

​សព​ជនជាតិ​វៀតណាម​ខាងលើ មានឈ្មោះ ឡេ យាំង​ជុ​យ អាយុ ៣៤​ឆ្នាំ ជា​អតីត​កម្មករ​ឡូ​នេសាទ របស់​ដង្ខៅ​ឈ្មោះ ហួង ដែល​ដេក​យាម​ចាំ​សម្ភា​រះ មាន​ទូក​និង​ផ្ទះ​ផែ និង​សម្ភារ​មួយចំនួន​ផ្សេងទៀត​។ ប្រភពពី​កន្លែងកើតហេតុ បានអោយដឹងថា មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ចុះ​មុជ​ទៅក្នុង​ទឹក ដក​យុ​ថ្កា​ដើម្បី​ថយ​ផ្ទះ ខ​ណះ​ដែល​អាជ្ញាធរ តម្រូវអោយ​ផ្ទះ​បណ្តែត​ទឹក​ទាំងអស់ ធ្វើការ​បន្លាស់​ទី ទៅរក​កន្លែង​ថ្មី​។​

​តែ​ការ​មុជទឹក របស់​ជនរងគ្រោះ មិនមាន​ន​ណា​បានដឹង​នោះឡើយ ខ​ណះ​ដែល​មានការ ស​ង្ស​យ័ បងប្អូន​និង​អ្នកជិតខាង ក៏​នាំគ្នា​មុជទឹក​រាវរក ដោយ​ប្រើពេល​យូរ​មិនឃើញ លុះ​ព្រឹក​ឡើង​នៅវេលា​ម៉ោង ១២​និង​២០ នាទី ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៥ ទើប​ឃើញ​សាកសព អណ្តែត​ឡើង ទើប​នាំគ្នា​ភ្ញាក់ផ្អើល ស្រង់​សាក​សព​ដាក់​លើ​ផែ និង​បាន​រាយការណ៍ ជូន​សមត្ថកិច្ច​មូលដ្ឋាន ឲ្យ​មក​ធ្វើការ​ពិនិត្យ ហើយ​សន្និដ្ឋានថា ជនរងគ្រោះ​បាន​ស្លាប់ ដោយសារ​ខ្យល់គ​៕

W@t-061014 W@t-061015 W@t-061016

Loading...

Leave a Reply

Your email address will not be published. Required fields are marked *