ជនដៃដល់សម្លាប់ប្អូនថ្លៃកាលពីថ្ងៃទី៨ ខែឧសភា រួចឆ្លងដែនទៅប្រទេសជិតខាង ត្រូវសមត្ថកិច្ចចាប់ខ្លូន

ខេត្តបន្ទាយមានជ័យ៖ ជនដៃដល់ជាឃាតកម្នាក់ បន្ទាប់ពីបានធ្វើសកម្មភាពសម្លាប់ប្អូនថ្លៃខ្លួនឯង ក្រោយមកលួចរត់ឆ្លងដែនបំណងទៅប្រទេសថៃ តែត្រូវសមត្ថកិច្ចចាប់ខ្លួនបានវិញ។

មន្ត្រីនគរបាលខេត្តបន្ទាយមានជ័យ បានឱ្យប្រភពដឹងនៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ថា កម្លាំងនគរបាលកម្ពុជា សហការជាមួយ សមត្ថកិច្ចព្រំដែនថៃ បានចាប់ខ្លួន ជនសង្ស័យម្នាក់ដែលជាឃាតកសម្លាប់ប្អូនថ្លៃខ្លួនឯង កាលពីយប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៦កន្លងទៅ នៅក្រោមស្ពានទឹកថ្លា ស្ថិតភូមិសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

ប្រភពបន្តថា បន្ទាប់ពីសម្លាប់ប្អូនថ្លៃរបស់ខ្លូនហើយ ជនសង្ស័យមានបំណងឆ្លងដែនចូលទៅប្រទេសថៃដើម្បីគេចខ្លួន តែត្រូវកម្លាំងរបស់លោក និងកម្លាំងសមត្ថកិច្ចនៅតាមព្រំដែនចាប់បានមកវិញ ។

ជនសង្ស័យឈ្មោះ ប៊ីវ ឡុង អាយុ៣០ឆ្នាំ ចំណែកជនរងគ្រោះឈ្មោះ ទី ទីន ភេទប្រុស អាយុ១៧ឆ្នាំ អ្នកទាំងពីរមានទីលំនៅភូមិសូភីកណ្តាល ឃុំសូភី ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ជនសង្ស័យត្រូវបានបញ្ជូនខ្លូនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមច្បាប់ ៕

aao

aae

Loading...

Leave a Reply

Your email address will not be published. Required fields are marked *