ជនទម្លាក់យោង២នាក់អស់លក្ខណ៍ត្រូវសមត្ថកិច្ចខេត្តសៀមរាបក្របួចជាប់

ខេត្តសៀមរាបៈ បុរស ស្រ្តី២នាក់សង្ស័យជាក្រុមទម្លាក់យោងយ៉ាងសកម្មនៅក្នុងខេត្តសៀមរាបនាពេលកន្លងមកនោះ ត្រូវសមត្ថកិច្ចខេត្តសៀមរាប ចាប់ក្របួចបាន កលពីយប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យទី១-ឈ្មោះ វ៉ាន់ នី ហៅ គា ភេទស្រី អាយុ ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិ/ឃុំ ផេច ស្រុកគងពិសី ខេត្តកំពត ។ ជនសង្ស័យទី២-ឈ្មោះ អ៊ុន គី ភេទប្រុស អាយុ៤៣ឆ្នាំមុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិ/ឃុំកំពង់ត្រែង ស្រុកកំពតខេត្តកំពត ។

ជាមួយគ្នានេះដែរ សមត្ថកិច្ច ដកហូតបានវត្ថុតាងមួយចំនួន ផងដែរ ។ ជនសង្ស័យបានសារភាពថា កាលពីពេលកន្លងមក ពួកគេធ្លាប់ធ្វើសកម្មភាពទម្លាក់យោងក្នុងខេត្តសៀមរាបច្រើនលើក ។

ជនសង្ស័យបានបន្តថា ពួកគេបានធ្វើសកម្មភាពប្រើល្បិច ទំលាក់ ដុំសំណរ ពណ៍មាស (មាសក្លែងក្លាយ) ហើយអោយជនរងគ្រោះរើស បន្ទប់មក បក្ខពួករបស់គេ ធ្វើជាឃើញ ហើយទាមទារយកចំណែក ជាថ្នូរនឹងការមិនប្រាប់អ្នកធ្វើជ្រុះ ដោយពួកគេ លួងលោមយកគ្រឿងអលង្ការពិតរបស់ជនរងគ្រោះ ។

សមត្ថកិច្ចបានអំពាវនាវជនរងគ្រោះទាំងអស់ស្ថិតនៅក្នុងខេត្តសៀមរាប ដែលធ្លាប់រងគ្រោះ ដោយសារករណីទម្លាក់យោងខាងលើនេះ មេត្តាមកដាក់ពាក្យបណ្តឹង ដើម្បីដាក់បន្ទុកទៅលើក្រុមជនសង្ស័យបន្ថែម ហើយកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ៕

tmlak

re

Loading...

Leave a Reply

Your email address will not be published. Required fields are marked *