ជនបរទេសជាច្រើននាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយប្រតិបត្តិការជិត២មោ៉ង នៅអាគារខុនដូរកម្ពស់ជាង២០ជាន់

ភ្នំពេញ ៖ក្រោយចំណាយពេលឆែកឆេរត្រួតពិនិត្យជនជាតិបរទេសជិត២មោ៉ង នៅព្រឹកថ្ងៃអង្គារទី២៥សីហានេះ នៅសំណង់ដែលមានកម្ពស់ជាង២០ជាន់ ជាប្រភេទ
ខុនដូរ ជនជាតិចិននិងវៀតណាមជាច្រើននាក់ត្រូវបានឃាត់ខ្លួនបញ្ជូនឡើងរថយន្តឆ្ពោះទៅកាន់អគ្គនាយកដ្ឋានអន្តោរប្រវេសន៍ ក្រសួងមហាផ្ទៃដែលមានទីតាំងនៅមុខ
ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ។

យា៉ងយូរសប្តាហ៍ក្រោយ ជនជាតិបរទេសទាំងនេះនិងត្រូវបណ្តេញចេញពីប្រទេសកម្ពុជា បន្ទាប់ពីសមត្ថកិច្ចរកឃើញថា ពួកគេមិនមានឯកសារត្រឹមត្រូវ នេះបើតាមការថ្លែងបញ្ជាក់ពីប្រធាននាយកដ្ឋានស៊ើបអង្កេតនិងអនុវត្ដ នីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ លោកឧត្ដមសេនីយ៍ ទោ អ៊ុក ហៃសិលា ។

សមត្ថកិច្ចបានបន្តរខ្លឹមសារថា ប្រតិបត្តិការនេះដឹកនាំដោយតំណាង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងនាយកដ្ឋានវិនិយោគនៃស្នងកាដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងអាជ្ញាធដែនដី ទើបមានការចុះ ត្រួតពិនិត្យទីតាំងសំណង់ដែលមានកម្មករបរទេសជាច្រើននាក់កំពុងលួចស្នាក់នៅ និងធ្វើការដោយខុសច្បាស់ ស្ថិតនៅផ្លូវកែវចិន្តា សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។

ការដ្ឋានសំណង់ Baly Resort កំពស់២០ ជាន់ ម្ចាស់ជនជាតិចិន តៃវ៉ាន់ ឈ្មោះ ឈិន គ័រឈីង មានប្រពន្ធខ្មែរ ទទួលសាងសង់ដោយក្រុមហ៊ុន MCCO ក្រុមហ៊ុនចិនដីគោគ មានកម្មករចិនចំនួន 34 នាក់ ស្រី 04 នាក់មានប័ណ្ណការងារ ចំនួន 14 នាក់គ្មានប័ណ្ណការងារចំនួន20 នាក់ វៀតណាម ចំនួន 03 នាក់ ប្រុសមាន លិខិតឆ្លងដែន គ្មានសៀវភៅ ការងារ មាន កម្មករខ្មែរប្រហែល 300 នាក់។

ក្រោយការត្រួតពិនិត្យសមត្ថកិច្ចរកឃើញថា ជនបរទេសទាំងនេះមិនមានប័ណ្ណការងារចំនួន 23 នាក់ ចិន20នាក់ វៀតណាម 03នាក់ ហើយសមត្ថកិច្ចនិងធ្វើការផាកពិន័យដោយនាយកដ្ឋានវិនិយោគ និងអគ្គនាយកការងារផងដែរ

បើតាមលោកឧត្តមប្រធាននាយកដ្ឋានដដែលបានបញ្ជាក់ថា” គិតចាប់តាំងពីពាក់កណ្តាលឆ្នាំ២០១៤រហូតមកទល់និងខែសីហាឆ្នាំ២០១៥នេះ សមត្ថកិច្ចកម្ពុជាបានបណ្តេញជនជាតិបរទេសចំនួន៣០១១នាក់ ស្មើរ៤៦សញ្ជាតិ ក្នុងនោះវៀតណាម ២៨៨២នាក់ ស្រី៤៥៨ ត្រូវបានបណ្តេញចេញ ” ។

Loading...

Leave a Reply

Your email address will not be published. Required fields are marked *