ជនបរទេសម្នាក់និងខ្មែរ៣នាក់ ត្រូវសមត្ថកិច្ចខេត្តមណ្ឌលគីរីចាប់ខ្លួន ខណ:ពាក់ព័ន្ធគ្រឿងញៀន

ខេត្តមណ្ឌលគិរី៖ជនបរទេសម្នាក់ រួមនិងស្ត្រីជនជាតិខ្មែរ៣នាក់ ជាមួយនិងគ្រឿងញឿនមួយចំនួន ត្រូវសមត្ថកិច្ចបង្ក្រាប និងឃាត់ ខ្លួនជាបន្តបន្តាប់ ក្រោយមានសេចក្តីរាយការណ៍ពីកម្លាំងសម្ងាត់ ។ដោយប្រតិបត្តិការនេះបានធ្វើឡើងរយៈពេល២ថ្ងៃជាប់គ្នា ចាប់ពី ទី ២៨ រហូតដល់ថ្ងៃទី២៩ តុលា ២០១៥ ដោយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាន នគរបាលខេត្តមណ្ឌ លគិរី ។
លោក ឡេវ ប៉ុន នាយរងការិយាល័យគ្រឿងញៀន នៃស្នងការដ្ឋានខេត្តមណ្ឌលគិរី បានឲ្យដឹងថា កាលពីថ្ងៃទី២៨ តុលា វេលាម៉ោង១៩និង៤៥នាទី កម្លាំងការិយាល័យគ្រឿងញៀន សហការជាមួយកម្លាំងសន្តិសុខផ្ទៃក្នុង បានធ្វើការបង្ក្រាបករណី ជួញដូរគ្រឿងញៀននៅផ្ទះសំណាក់ភ្នំមាស (បន្ទប់លេខ០៨) ស្ថិតនៅចំនុចភូមិចម្ការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោ រម្យ ឃាត់ខ្លួនជនសង្ស័យ២នាក់រួមនិងវត្ថុតាង សារធាតុញៀនមេតំហ្វេតាមីន(ICE)១៣កញ្ចប់ ទម្ងន់៨.០៥ក្រាម រួមទាំងទូរស័ព្ទ និងប្រាក់មួយចំនួន ។ ហើយជនសង្ស័យក្នុងករណីនេះ ទី០១ឈ្មោះជុំ កុម្ភះ ហៅឡែន ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មានទី លំនៅក្រុងភ្នំពេញ ទី២ឈ្មោះ ថាច ស្រីម៉ៅ ភេទស្រី អាយុ២២ឆ្នាំ ជាបុគ្គលិកផ្ទះសំណាក់ភ្នំមាស មានទីលំនៅខេត្តកណ្តាល ។ លោក ឡេវ ប៉ុន បានឲ្យដឹងទៀតថា នៅថ្ងៃទី២៩ តុលា វេលាម៉ោង០៩និង៥០នាទី សមត្ថកិច្ចបានបន្តឆែកឆេរផ្ទះជួល មួយកន្លែង កម្មសិទ្ធ របស់ឈ្មោះ ប៉ូច ណារិន ស្ថិតនៅសង្កាត់ស្ពានមានជ័យ ដដែល ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ យឹម ស្រីមុំ ភេទ ស្រីអាយុ៥៦ឆ្នាំ ជនជាតិខ្មែរ រកឃើញគ្រឿងញៀន(ICE)១៥កញ្ចប់ ទម្ងន់២.០៤ក្រាម ។
លោកនាយរងការិយាល័យគ្រឿងញៀនបន្តថា នៅថ្ងៃដដែលនោះ នគរបាលបានបន្តឆេកឆេរផ្ទះជួលមួយកន្លែងទៀត ស្ថិតនៅសង្កាត់ស្ពានមានជ័យដដែល ក្រោមការសម្របសម្រួលនិតិវិធីពីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត លោក សាន សុភៈ សមត្ថកិច្ចបានរកឃើញ នូវដើមកញ្ជារចំនួន២៤ដើមដាំនៅក្រោយផ្ទះ និងគ្រាប់កញ្ជារក្រៀមចំនួន២០គ្រាប់ ដែលជនបរទេស ឈ្មោះ ទ្រីប ម៉ាឈ័ររៀហាត អាយុ៤០ឆ្នាំ ជាជនជាតិអាឡឺម៉ង់ មុខរបរជាជាងជួសជុលម៉ូតូធំ បានដាំ និងលាក់ទុកគ្រាប់កញ្ជារ ក្រៀមទាំងនោះ ។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ សមត្ថកិច្ចកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងចាត់ការ តាមនិតិវិធី នៅរសៀលថ្ងៃទី ៣០ តុលា ២០១៥ នេះ ៕

30-10-201561631

61632

61633

61634

Loading...

Leave a Reply

Your email address will not be published. Required fields are marked *