ជនបរទេសស្រវឹង អុកឡុកក្នុងហាងត្រូវ កម្មកវាយរងរបួសធ្ងន់

ព្រះសីហនុ ៖យ៉ាងហោចណាស់ជនបរទេសចំនួន ៣នាក់ ត្រូវកម្មករយាមហាងវាយឡើងទ្រោមខ្លួន កាលពីព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៥ ត្រង់ចំណុចហាង មូនសាក ឆ្នេរអូរឈើទាល ក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ក្រោយពីស្រវឹងស្រាចូលទៅអុកឡុកទីនោះ ។
សាក្សីនៅកន្លែងកើតបានឲ្យដឹង មុនពេលកើតហេតុ គេឃើញមានជនបរទេសម្នាក់ អង្គុយផឹកស្រាក្នុងហាងខាងលើរួចចាកចេញទៅ មួយសន្ទុះក្រោយមកជនដដែលនោះ ត្រលប់មកវិញ សួររកកាបូបលុយ ហើយក៏មានការឈ្លោះប្រកែកគ្នា រួចរត់ទៅហៅបក្ខពួកខ្លួន ២នាក់ទៀតជាជនបរទេស មកជួយនិយាយ តែមិនត្រូវគ្នាក៏ត្រូវកម្មករយាមហាងវាយ បណ្តាលឲ្យរងរបួសធ្ងន់ស្រាល ទាំង៣នាក់ ។
ក្រោយកើតហេតុ អាវុធហត្ថខេត្ត បានចុះទៅអន្តរាគមន៍ រួចក៏នាំខ្លួនជនបង្ករ និងជនរងគ្រោះទៅកាន់កងរាជអាវុធហត្ថខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនិតិវិធី៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *