ជនបរទេសស្លាប់ក្នុងបន្ទប់ផ្ទះជួល រហូតធុំក្លិនអសោច ទើបម្ចាស់ផ្ទះដឹង

ភ្នំពេញ៖ ជនបរទេសមិនស្គាល់អត្តសញ្ញាណម្នាក់ដេកស្លាប់ នៅក្នុងបន្ទប់ផ្ទះជួលមួយកន្លែង ដោយមិនដឹងមូលហេតុ ទាល់តែមានក្លិនស្អុយខ្លាំង ទើបបង្កអោយមានការភ្ញាក់ផ្អើលដល់អ្នក ដែលស្នាក់នៅជាប់បន្ទប់និងបានទៅប្រាប់ម្ចាស់ផ្ទះ ទើបម្ចាស់ផ្ទះមកគាស់ទ្វារមើលទើបបានដឹងថា ជនជាតិបរទេសនោះស្លាប់។ ហេតុការណ៏ភ្ញាក់ផ្អើលនេះកើតនៅវេលាម៉ោង ១៧និង៣០នាទីល្ងាច ថ្ងៃសុក្រ ទី២៧ ខែកុម្ភះ ឆ្នាំ២០១៥ នៅចំនុចផ្ទះលេខ​៥៦៧ ក្នុងបន្ទប់ជួលលេខ៤ ជាន់ទី៣ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនកើតហេតុជនជាតិបរទេសម្នាក់នេះចេញចូលជាធម្មតា តែប្រមាណ៣ទៅ៤ថ្ងៃនេះ គឺបាត់រូបគាត់មិនដឹងទៅណា តែនៅថ្ងៃទី២៦ ពេលព្រឹកក៏មានក្លិនស្អុយតិចៗចេញពីបន្ទប់ជនជាតិបរទេស ចំនែកនារីម្នាក់ដែលស្នាក់នៅជាប់បន្ទប់នោះក៏បានដឹងក្លិនស្អុយនេះដែរ តែគាត់ស្មានថា ប្រហែលជាសត្វកណ្តុរងាប់ លុះដល់នៅថ្ងៃស្អែកទី២៧ មកដល់ម៉ោង៥និង៣០នាទីល្ងាច ក្លិនស្អុយនោះក៏កាន់តែខ្លាំងឡើងស្អុយស្ទើរគ្រប់ជាន់ទៅហើយ ក្រោយមកអ្នកដែលស្នាក់នៅបន្ទប់ជួលក្បែរៗនោះក៏បានរត់ទៅប្រាប់ម្ចាស់បន្ទប់ជួលម្ចាស់បន្ទប់ជួលក៏មកដល់និងបានគួសទ្វារបន្ទប់តែគ្មានអ្នកណាឆ្លើយតប គាត់ក៏សំរេចគាស់ ក៏ឃើញជនជាតិបរទេសនោះដេកស្លាប់ផ្កាប់មុខនិងដៃស្តាំខ្ទប់ក្បាលជាប់ ទើបម្ចាស់ផ្ទះទៅផ្តល់ដំណឹងដល់សមត្ថកិច្ចចុះមកអន្តរាគមន៍នៅផ្ទះកើតហេតុ។

ក្រោយពេលកើតហេតុសមត្ថកិច្ចកំពុងត្រួតពិនិត្យ ដើម្បីស្វែងរកអត្តសញ្ញាណថា តើសពជនជាតិបរទេសនោះជាជនជាតិអ្វីអោយពិតប្រាកដ ព្រោះសពជនជាតិបរទេសខាងលើមានសភាពហើមស្អុយរលួយមើលស្ទើរតែលែងយល់ទៅហើយ ពេលនេះសពជនជាតិបរទេសនេះត្រូវបានទុកក្នុងបន្ទប់ខាងលើមួយយប់សិន ដើម្បីរងចាំសមត្ថកិច្ចជំនាញ មកធ្វើកោសលវិច័្ឆយ ដើម្បីសន្និដ្ឋានច្បាស់លាស់ថា តើសពជនជាតិបរទេសខាងលើស្លាប់ដោយអំពើឃាតកម្ មរឺក៏ខ្យល់គស្លាប់ឲ្យពិតបា្រកដ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *