ជនបរទេសស្លាប់ទៀតហើយ ក្នុងខូហ្សីរីសត

ខេត្តព្រះសីហនុ៖ សាកសពជនបរទេសម្នាក់ ដែលដេកស្លាប់ស្អុយរលួយដៃជើង និងពោះហើមប៉ោងដូចហុីង ដែលទំនងជាស្លាប់ជាយូរថ្ងៃហើយនោះ ត្រូវបានគេប្រទះឃើញដេកស្លាប់លើគ្រែពូក ក្នុងបន្ទប់ជួលលេខ១១៩ នៅបឹកកាឡូមួយកន្លែង។

ហេតុការណ៍បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅក្បែរខាង បានកើតមានឡើងនៅម៉ោង១១និង៣០នាទី ថ្ងៃទី១៩ធ្នូ ឆ្នាំ២០១៦ នៅចំណុចបឹងកាឡូ COZY ( ខូហ្សី រីសត )ខាងលិចរង្វង់មូលតោ២ ប្រហែល៧០ម៉ែត្រ ខាងក្រោយខារ៉ាអូឃេ សៀងហៃ ដែលមានទីតាំងស្ថិតនៅក្រុម១២ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា សពជនរងគ្រោះពេលនេះសមត្ថកិច្ចមិនទាន់ស្គាល់ឈ្មោះនៅឡើយទេ ប៉ុន្តែបុរសរងគ្រោះត្រូវគេស្គាល់គាត់មានសញ្ជាតិកាណាដា អាយុប្រមាណ៧០ឆ្នាំ។ ដោយឡែកម្ចាស់បឹងកាឡូមានឈ្មោះ ឈន និរតី ភេទស្រី អាយុ២៦ឆ្នាំ។ សមត្ថកិច្ចបានបន្តឲ្យដឹងទៀតថា ជនរងគ្រោះ(សព)បានមកស្នាក់នៅបឹងកាឡូខាងលើ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦។ បច្ចុប្បន្នសាកសពបានរក្សាទុកនៅកន្លែងកើតហេតុ ដោយរងចាំសមត្ថកិច្ចបច្ចេកទេសវិទ្យាសាស្រ្ត និងពេទ្យជំនាញចុះត្រួតពិនិត្យធ្វើកោសល្យវិច័យតាមក្រោយ៕

Loading...