ជនបរទេស​ម្នាក់​ដេក​ស្លាប់​ក្នុង​បន្ទប់​ផ្ទះសំណាក់​ «​ខេមរា​»​ ខេត្តកំពត​

​ខេត្តកំពត​៖​ ជនជាតិ​អា​មេ​រិ​ក​កាំ​ង​ម្នាក់​ បាន​ដេក​ស្លាប់​ក្នុង​បន្ទប់​ផ្ទះសំណាក់​ យីហោ​ «​ខេមរា​»​ ស្ថិត​ក្នុងភូមិ​កំពង់បាយ​ខាងត្បូង​ សង្កាត់​កំពង់បាយ​ ក្រុង​កំពត​ ខេត្តកំពត​ ដែល​ហេតុការណ៍​នេះ​បាន​ភ្ញាក់ផ្អើល​ឡើង​កាលពី​ថ្ងៃ​ទី​១​ ខែមេសា​ ឆ្នាំ​២០១៦​ ។​

​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ធ្វើ​កោសល្យវិច័យ​រួច​សន្និដ្ឋាន​ថា​ ជន​រង​គ្រោះ​បាន​ស្លាប់​ ដោយសារ​មាន​ជំងឺលើសឈាម​ ហើយ​ស្លាប់​ប្រមាណ​ជា​២​យប់​៣​ថ្ងៃ​មក​ហើយ​ ទើប​នៅ​ប្រមាណ​ជា​ម៉ោង​៦​ព្រឹក​ ថ្ងៃ​ទី​០១​ ខែមេសា​ ឆ្នាំ​២០១៦​ ម្ចាស់ផ្ទះ​សំណាក់​ ឲ្យ​បុគ្គលិក​ឡើង​ទៅ​សំអាត​បន្ទប់​ តែ​ទ្វារ​បិទ​ ខណៈ​យក​សោរ​ទៅ​ចាក់​ ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​ ដេក​ស្លាប់​ផ្កាប់មុខ​ មាន​សភាព​ហើម​ស្អុយ​ទៅ​ហើយ​ ។​

​ប្រភព​បញ្ជាក់​ថា​ ជន​រង​គ្រោះ​ បាន​មក​ស្នាក់​នៅ​ក្នុងផ្ទះ​សំណាក់​នេះ​ រយៈពេល​១​ខែ​ហើយ​ គិត​មក​ដល់​ថ្ងៃ​ទី​១​ ខែមេសា​ ។​ ជន​រង​គ្រោះ​ ឈ្មោះ​ ROBERTS​ JOE​ KENT​ ភេទ​ប្រុស​ អាយុ​៧៤​ឆ្នាំ​ ជនជាតិ​អា​មេ​រិ​ក​ ៕​

wqw

Loading...

Leave a Reply

Your email address will not be published. Required fields are marked *