ជនបិទមុខ​ម្នាក់​ចូល​សម្ងំ​ក្នុងផ្ទះ​ទាញ​ញញួរ​វាយ​ម្ចាស់ផ្ទះ​ពីរ​នាក់​ទទួល​រង​របួសធ្ងន់​

​ខេត្តបន្ទាយមានជ័យ​:​ជនបិទមុខ​ម្នាក់​បាន​លួច​ចូល​ផ្ទះ​អ្នក​ភូមិ​សម្ងំ​ក្នុង​បន្ទប់ទឹក​ប៉ង​ចូល​លួច​ ទ្រព្យសម្បត្តិ​បាន​ប្រើ​ញញួរ​វាយដំ​ចំ​ក្បា​ ម្ចាស់ផ្ទះ​ពីរ​នាក់​ប្តី​ប្រពន្ធ​ បណ្តាល​អោយ​ផុង​លលាដ៍​ ក្បាល​ទាំង​២​នាក់​ទទួល​រង​របួស​ធ្ងន់ធ្ងរ​។​ក្រោយ​ពី​ធ្វើ​សកម្មភាព​ជន​នោះ​ក៏​តរ់​គេចខ្លួន​បាត់​ ចំណែក​ជន​រង​គ្រោះ​បន្ទាប់​មក​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​បញ្ជូន​សង្គ្រោះ​ជីវិត​នៅ​មន្ទីរពេទ្យ​ឯកជន​មួយ​កន្លែង​។​

​ប៉ុន្តែ​ដោយ​ស្ថានភាព​ជន​រង​គ្រោះ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​មាន​សភាព​ធ្ងន់​ ធ្ង​រ​ ក្រុម​ គ្រួសារ​ក៏​ដឹក​បញ្ជូន​បន្ត​ព្យ​បាល​នៅ​មន្ទីរពេទ្យ​ប្រទេស​ថៃ​។​ ហេតុការណ៍​កើតឡើង​នៅ​វេលា​ម៉ោង​ ៩​និង​៣០​ នាទី​ យប់​ថ្ងៃ​ទី​ ៣០​ ខែធ្នូ​ ឆ្នាំ​២០១៤​ នៅផ្ទះ​ជន​រង​គ្រោះ​ ស្ថិត​នៅ​ក្នុង​ ភូមិ​ និមិត្ត​៤​សង្កាត់​និមិត្ត​ក្រុង​ប៉ោយ​ប៉ែ​ត​ខេត្តបន្ទាយមានជ័យ​។​ជន​រង​គ្រោះជា​ប្តី​មានឈ្មោះ​ លឹ​ម​ ថាវ​ទ្រី​ អាយុ​ ៥៥​ ឆ្នាំ​ រីឯ​ស្ត្រី​ជា​ប្រពន្ធ​មានឈ្មោះ​ ទៀ​ មុ​យ​អេ​ង​ អាយុ​ ៥១​ ឆ្នាំ​ ជា​ប្រពន្ធ​ គ្រួសារ​នេះ​រស់នៅ​ភូមិ​សង្កាត់​កើតហេតុ​ខាងលើ​។​

​បើ​តាម​ប្រភព​ព័ត៌មាន​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ ប្រាប់​ឱ្យ​ដឹង​ថា​៖​ មុន​ពេល​កើតហេតុ​ គេ​មិនដឹង​ជនល្មើស​មក​សម្ងំ​ក្នុងផ្ទះ​ជន​រង​គ្រោះ​ក្នុង​ង​គោលបំណង​ប្លន់​រឺ​ចូល​លួច​ទ្រព្យសម្បត្តិ​ពី​ពេល​ណា​នោះ​ទេ​។​នៅ​ពេល​ម្ចាស់ផ្ទះ​មាន​គ្នា​៣​នាក់​ប្តី​ប្រពន្ធ​និង​កូន​ម្នាក់​ទៀត​ដែល​មាន​សតិ​មិនល្អ​បាន​ទទួលទាន​អាហារ​ពេល​ល្ងាច​នៅផ្ទះ​បាយ​រួច​មក​ហើយ​ក៏​នាំ​គ្នា​ដើរ​ចូល​ផ្ទះ​ធំ​។​

​នៅ​ ពេល​នោះ​ស្ត្រី​ជា​ប្រពន្ធ​ក៏​ដើរ​ចូល​ក្នុង​បន្ទប់ទឹក​បម្រុង​ងូតទឹក​ ស្រាប់តែ​ ឃើញ​ជន​បិទ​ មុខ​ ម្នាក់​នៅ​ក្នុង​បន្ទប់ទឹក​។​ជន​ដៃដល់​ឃើញ​បែប​នេះ​ក៏​ទាញ​ញួ​ដេញ​វាយ​ស្ត្រី​ជា​ប្រពន្ធ​ខណៈនោះ​ស្ត្រី​ជា​ប្រពន្ធ​បាន​រត់​ចូល​ក្នុង​បន្ទប់​ប្តី​។​ជនល្មើស​ក៏​ដេញ​តាម​វាយ​ក្នុង​បន្ទប់​ប្តី​ទៀត​បណ្តាល​ ឱ្យ​អ្នក​ទាំ​ពីរ​នាក់​ត្រូវ​ជនល្មើស​វាយ​ចំ​ក្បាល​ម្នាក់​១​ញញួ​ដោយ​មិន​បាន​តប​ទៅ​វិញ​ក៏​បណ្តាល​ ទទួល​រង​របួស​ធ្ងន់ធ្ងរ​។​ក្រោយ​ពី​ធ្វើ​សកម្មភាព​ជនល្មើស​ក៏​រត់គេច​ខ្លួន​បាត់​។​ហេតុការណ៍​នោះ​បន្ទាប់​ម​ក៏​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ​និង​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ហើយ​ក៏​នាំ​គ្នា​ជួយ​ដឹក​ជន​រង​គ្រោះ​បញ្ជូន​មក​កាន់​មន្ទីរពេទ្យ​។​

​បើ​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ឱ្យ​ដឹង​ថា​៖​ជុំវិញ​នៃ​ហេតុការណ៍​នេះ​គេ​ពុំ​ទាន់​ដឹង​ ច្បាស់​ថា​ជន​រង​គ្រោះ​បាត់បង់​ទ្រព្យសម្បត្តិ​អ្វីខ្លះ​នៅឡើយ​នោះ​ទេ​ដោយ​ជន​រង​គ្រោះ​កំពុង​តែ​សម្រាក​ព្យាបាល​មុខរបួស​នៅ​មន្ទីរពេទ្យ​ប្រទេស​ថៃ​។​ជុំវិញ​ករណី​នេះ​សមត្ថកិច្ច​កំពុង​តែ​ ព​ន្លឿ​ន​នៃ​ការ​ស៊ើបអង្កេត​ស្រាវជ្រាវ​ដើម្បី​ស្វែងរក​ចាប់​ឃាត់ខ្លួន​ជនល្មើស​យក​មក​ផ្តន្ទាទោស​ តាម​ផ្លូវច្បាប់​៕

IMG_7639

IMG_7637

IMG_7640

IMG_7636

Loading...

Leave a Reply

Your email address will not be published. Required fields are marked *