ជនបៀតបៀនកេរ្តិ៍ខ្មាស់អនីតិជនអាយុ១១ឆ្នាំត្រូវសមត្ថកិច្ចចាប់បញ្ជូនខ្លួន

ភ្នំពេញ៖ នគរបាលប៉ុស្តិ៍គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញបានចាប់ខ្លួនបុរសសង្ស័យម្នាក់ បន្ទាប់ពីមានការប្តឹងថា បានធ្វើសកម្មភាពបៀតបៀនកេរ្តិ៍ខ្មាន់លើអនីតិជនដែលមានអាយុ១១ឆ្នាំប៉ុណ្ណោះនៅក្នុងបន្ទប់ទឹកស្ថានីយទូរទស្សន៍ស៊ីធីអិន ។

មន្ត្រីនគរបាលផ្នែកព្រហ្មទណ្ឌ ខណ្ឌឫស្សីកែវ បានបញ្ជាក់ថា ជនសង្ស័យ ឈ្មោះ ជា ផាន់នី ភេទប្រុស អាយុ៣១ឆ្នាំ មានមុខរបរ កម្មករសំណង់ ស្នាក់នៅសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែ វ រាជធានីភ្នំពេញ និងមានស្រុកកំណើតនៅ ភូមិព្រៃជ្រៅ ឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល។

ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះ ស.រ អាយុ១១ឆ្នាំ ស្នាក់នៅជាមួយម្ដាយ អាយុ៣៤ ឆ្នាំ ជាខ្មែរឥស្លាម ស្នាក់នៅខណ្ឌឬស្សិកែវ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានបញ្ជាក់ថា ស្ត្រីជាម្តាយក្មេងស្រីរងគ្រោះបានបញ្ជាក់ថា ថាវេលាម៉ោង១២ និង១៥នាទី ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០១៦ នៅត្រង់ចំណុចបន្ទប់ទឹកក្នុងបរិវេនស្ថានីទូរទស្សន៍ CTN តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងក្រុម៩ ភូមិ ក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ រូបគាត់(ម្ដាយក្មេងស្រីរងគ្រោះ) រួមជាមួយកូនៗ បាននាំ គ្នាមកទស្សនាកម្មវិធីមរតកសំ នៀងនៅក្នុងស្ថានីទូរទស្សន៍ CTN ខណៈនោះ ជន សង្ស័យបានចូលបន្ទប់ទឹក ដើម្បីបត់ជើងតូចរួច ចេញមកវិញ ហើយគ្រានោះ កូនរបស់គាត់បានទៅបន្ទប់ទឹកដែរ និងស្របពេលដែលមាន ភាពស្ងប់ស្ងាត់ល្អ ជនសង្ស័យបានលួងលោម ទាញដៃកូនស្រីរបស់គាត់ ចូលក្នុងបន្ទប់ទឹក រួចធ្វើសកម្មភាពស្ទាបអង្អែលរាងកាយដើម្បីបំពេញកាមតណ្ហា ធ្វើឲ្យកូនគាត់ភ័យ ទើបស្រែក ចេញពីបន្ទប់ទឹករត់ទៅរកគាត់ បណ្តាលឲ្យផ្អើលឆោឡើងតែម្តង ។

លោក ម៉ៅ ចាន់ថុន នាយរងផ្នែកនគរបាលព្រហ្មទណ្ឌខណ្ឌ ឫស្សីកែវ បានបញ្ជាក់ថា ក្រោយឃាត់ខ្លួនសួរនាំ ជាច្រើនម៉ោង ជនសង្ស័យបានឆ្លើយសារភាពថា ពិតជាបាន ស្ទាបអង្អែលលើរូបរាងកាយ របស់ក្មេងស្រីរងគ្រោះនៅក្នុងបន្ទប់ទឹកពិតប្រាកដមែន ។

បច្ចុប្បន្ន ជនសង្ស័យត្រូវ ឃុំខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

2

Loading...

Leave a Reply

Your email address will not be published. Required fields are marked *