ជនបោកប្រាស់ជ្រើសរើសកងទ័ព ដោយប្រើឈ្មោះលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ត្រូវចាប់ខ្លួន

ភ្នំពេញ ៖ ក្រោយពីទទួលបានព័ត៌មានសង្ស័យ ជាករណីបោកប្រាស់ជ្រើសរើស ឲ្យចូលទ័ពដោយបង់លុយ និងអនុវត្តតាមការណែនាំ របស់ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ និងលោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ ក្រោមទំរង់បទល្មើសជាក់ស្តែង កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកការស៊ើបអង្កេតបន្ទាន់មួយ ដោយកិច្ចសហការជាមួយ សមត្ថកិច្ចពាក់ព័ន្ធ បានឈានដល់ការចាប់ខ្លួន ជនសង្ស័យម្នាក់ឈ្មោះ ងួន សេងសត្យា ហៅ ទូច សេង ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា អត្តលេខ០១១០៩៩ ស្រុកកំណើត ភូមិត្រាវគៀត ឃុំដានរុន ស្រុកសូត្រនិគម ខេត្តសៀមរាប និងទីលំនៅបច្ចុប្បន្ន ផ្ទះជួលផ្លូវលេខ ១២២ ភូមិ៩ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ជនឆបោកនេះត្រូវបានចាប់ខ្លួ នកាលពីល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១ នៅក្នុងរាជធានីភ្នំពេញ ដោយចោទប្រកាន់ពីបទ ក្លែងបន្លំឯកសារសាធារណៈ (ក្លែងឋានន្តរស័ក្តិ រចនាសម័ន្តកងទ័ព និងឯកសារជ្រើសរើសទ័ព) ឆបោកប្រាក់ និងបានកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា ក្រោយពីចាប់ខ្លួនវត្ថុតាងមួយចំនួន ត្រូវបានដកហូតរួមមាន៖

១៖ អាវុធខ្លី០១ដើមម៉ាក CF 98 លេខ ៥៥៥៥ បង់០១ គ្រាប់១៥គ្រាប់ (រក្សាទុកក្នុងអង្គភាព អ.ហ.ភ.ព)
២៖ អត្តសញ្ញាណប័ណ្ណ០១សន្លឹក ឈ្មោះ ទូច សេង និងប័ណ្ណបើកបរ០១សន្លឹក
៣៖ លិខិតឆ្លងដែន០១ក្បាល
៤៖ អត្តសញ្ញាណប័ណ្ណឈ្មោះ ងួន សេងសត្យា០១សន្លឹក
៥៖ កាត ATM ធនាគារកាណាឌីយ៉ា ០១សន្លឹក
៦៖ ប័ណ្ណសំគាល់សមាជិក០១សន្លឹក
៧៖ កាបូបដៃពណ៌សូកូឡា០១ (ប្រាក់ដុល្លារអាមេរិក 10$ ប្រាក់រៀល ១០១០០៛)
៨៖ ទូរស័ព្ទដៃ០១គ្រឿងម៉ាក ណូគា ពណ៌ក្រហម លេខ ០៩៣ ៦០៥ ២១៩
៩៖ ទូរស័ព្ទដៃ០១គ្រឿងម៉ាក ហ៊ូវ៉េយ លេខ ០៩៧ ៧៣៣៣ ២៧៩
១០៖ ខ្សែដៃលោហៈធាតុពណ៌លឿង០១ខ្សែ
១១៖ រចនាសម្ព័ន្ធអង្គភាពចារកម្មពិសេស០២ផ្ទាំង (ពីរផ្ទាំង)
១២៖ កុំព្យូទ័រយួរដៃ០១គ្រឿងម៉ាក Dell ពណ៌ខ្មៅ (រក្សាទុកក្នុងអង្គភាព អ.ហ.ភ.ព)
១៣៖ មួកថ្នាក់ឧត្តមសេនីយ៍ចំនួន០២មួក
១៤៖ ត្រាឈ្មោះ ងួន សេងសត្យា ថ្នាក់ឧត្តមសេនីយ៍ចំនួន០១
១៥៖ ឋានន្តរស័ក្តថ្នាក់ឧត្តមសេនីយ៍ទោចំនួន០១គូ
១៦៖ ស្លាកឈ្មោះ ឧ. ងួន សេងសត្យា ចំនួន០២
១៧៖ ខ្សែហ៊ូវ័័ន្តពាក់ឈាង០១ខ្សែ ពណ៌លឿង
១៨៖ ឯកសណ្ឋានត្រេអ៊ី (អាវដៃខ្លី០៣ .ខោ០២)
១៩៖ ឯកសណ្ឋានឈុតខ្មៅ (អាវ០៣ .ខោ០២)
២០៖ ឯកសណ្ឋានត្រេអ៊ីក្រឡាការ៉ូ០១កំប្លេរ
២១៖ ឯកសណ្ឋានប៉ារ៉ា០២កំប្លេរ។
២២៖ រូបថតឯកសណ្ឋាន ពាក់ស័ក្តិឧត្តមសេនីយ៍យោធា០១សន្លឹក។
២៣៖ ម៉ូកប៉េរ៉េចំនួន០១ ពណ៌ស្លែ។
២៤៖ បញ្ជីឈ្មោះពាក់ព័ន្ធការជ្រើសរើសទ័ព និងបញ្ចូលក្របខ័ណ្ឌនាយទាហាន ពលទាហានថ្មី (ក្លែងកា្លយ) មួយចំនួន។

សមត្ថកិច្ចបានបញ្ជាក់ពីដំណើររឿងថា៖

កន្លងមកឈ្មោះ ងួន សេងសត្យា ហៅទូច សេង បានតាំងខ្លួន ឬក្លែងខ្លួនជានាយទាហានជាន់ខ្ពស់ម្នាក់ ថ្នាក់ឧត្តមសេនីយ៍ទោ នៃអគ្គនាយកដ្ឋានចារកម្មពិសេស អគ្គបញ្ជាការ ហើយបានធ្វើឯកសាររបស់សាមីអង្គភាព ដោយបានក្លែងឯកសារ សាធារណៈ ជ្រើសរើសនាយទាហាន និងពលទាហានជាច្រើនរូបបញ្ចូលក្នុងក្របខ័ណ្ឌកងទ័ព ដោយតំរូវឲ្យជនរងគ្រោះទាំងនោះ បង់ថ្លៃសេវាជាបន្តបន្ទាប់។

ក្រោយមកជនរងគ្រោះជាច្រើននាក់ដែលត្រូវឈ្មោះ ងួន សេងសត្យា ជ្រើសរើសបញ្ចូលក្របខ័ណ្ឌទ័ព ក្នុងអង្គភាពអគ្គនាយកដ្ឋានចារកម្មពិសេសនោះ ពុំបានចូលធ្វើការងារទេ ទើបលេចឮព័ត៌មាននេះ ទៅដល់សាមីអង្គភាព (អគ្គនាយកដ្ឋានចារកម្មពិសេស) ទន្ទឹមនឹងនោះសាមីអង្គភាព ក៏បានត្រួតពិនិត្យមើលបញ្ជីឈ្មោះនៅក្នុងអង្គភាព អគ្គនាយកដ្ឋាន ចារកម្មពិសេសឃើញថា ពុំមានឈ្មោះ ងួន សេងសត្យា ឋានៈឧត្តមសេនីយ៍ទោ នៅក្នុងអង្គភាព អគ្គនាយកដ្ឋានចារកម្មពិសេស នៃអគ្គបញ្ជាការដ្ឋាននោះទេ ទើបសាមីអង្គភាពផ្តល់ព័ត៌មាន ដល់ស្ថាប័ណ្ណសមត្ថកិច្ច កងរាជអាវុធហត្ថឲ្យជួយអន្តរាគមន៍ ស្រាវជ្រាវរកជនសង្ស័យ ងួន សេងសត្យា និងឃាត់ខ្លួនតែម្តង។

បន្ទាប់ពីបានស្តាប់ចម្លើយជនសង្ស័យឈ្មោះ ងួន សេងសត្យា សមត្ថកិច្ចបានស្រាវជ្រាវឆែកឆេរមើលឯកសារក្នុងកុំព្យូទ័រយួរដៃរបស់ជនសង្ស័យនេះ បង្ហាញឲ្យឃើញថា មានរូបថតប្រជុំជួរទ័ព នៅក្នុងកុំព្យូទ័រនេះ ដែលជនសង្ស័យបានជ្រើសរើស ដើម្បីឆបោកប្រាក់ពីជនរងគ្រោះពិតប្រាកដមែន ៕

fb_img_1481063723819

fb_img_1481063719784

fb_img_1481063712184

Loading...