ជនពិការម្នាក់ទាមទាររកភាពយុត្តិធម៏ ខណ:គាត់កំពុងមានវិបិត្តិរឿងដីធ្លី

ខេត្តប៉ៃលិន៖បុរសពិការភ្នែកម្នាក់បានចោទទៅគណ:កម្មការរៀបចំដីឡូនៅភូមិផ្សារព្រំថារំលោភដីការរក្សាការពាររបស់សាលាដំបូងលេខ៥៩ ត.រ ចុះថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៥ ដែលចុះហត្ថលេខាដោយប្រធានសាលាដំបូងខេត្តប៉ៃលិន គឺលោក លាង សួគ៌ ដែលបានសំរេចរក្សារការពារដីទំនាស់ចំណុចភូមិខាងលើមាន ទទឹង ២០ម៉ែត្របណ្តោយ ៥០ម៉ែត្រ ដែលមានទំនាស់រវាងឈ្មោះ អ៊ុងវណ្ណៈ ទំនាស់ជាមួយនិងឈ្មោះ ឌីហុក និង នង សីុវុត្ថា។ លោក អ៊ុង វណ្ណៈ បានអះអាងថាលោកមានឯកសារពាក់ព័ន្ធនិងដីនេះថាជារបស់លោកពិត ហើយបានប្តឹងទៅតុលាការពីការរំលោភបំពាននេះ តែនៅថ្ងៃទី១៩ ខែតុលានេះមានឈ្មោះ ភិន វ៉ាន់ ហៅប្រុស បានទៅដកបង្គោលនិងបានឈុសឆាយលើដីនេះដោយបំពានទៅវិញ ។

លោកបានបន្តថាលោកនិងដាក់ពាក្យបណ្តឹងបន្តទៀតសូមឲ្យថ្នាក់ដឹកនាំខាងលើជួយរកយុត្តធម៌ជូនគាត់ដែលជាជនពិការផង។

ចំណែកលោក ភិន វ៉ាន់ ក៍បានអះអាងថាខ្លួនបានទិញពីគេដោយស្របច្បាប់ហើយលោកក៍មិនហ៊ានបំពានដីការរបស់តុលាការទេគឺមានលិខិត ០១ច្បាប់ទៀតដែលចេញដោយព្រះរាជអាជ្ញារង សេងគឹមឡាក់ បានចេញដីការតម្កល់រឿងទុកឥតចាត់ការក្នុងសំណុំរឿងនេះទើបលោកហ៊ានឈុសឆាយដើម្បីចែកជូនពលរដ្ឋ។

 

23-10-201561061

 

Loading...

Leave a Reply

Your email address will not be published. Required fields are marked *