ជនមិនស្គាល់មុខកាប់បុរសម្នាក់ស្លាប់ក្នុងថ្លុកឈាម នៅខណ្ឌមានជ័យ

ភ្នំពេញ : កាលពីវេលាម៉ោង ១និង៣០នាទីឈានចូលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ មានករណីឃាតកម្មមួយកើតឡើង នៅតាមបណ្តោយផ្លូវជាតិលេខ២ម្តុំផ្លូវអ្នកតាម្ចាស់ស្រុក ខាងមុខផ្ទះលេខ ១៣-១៩ ស្ថិតនៅភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បណ្តាលអោយបុរសម្នាក់ស្លាប់ក្នុងថ្លុកឈាម ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបញ្ជាក់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ហ្វៀង យុំាងឡុង ភេទប្រុស អាយុ ២៩ឆ្នាំ ជាជនជាតិវៀតណាម ហើយមូលហេតុឈានដល់ការកាប់ប្រហារនេះ គេនៅមិនទាន់ដឹងនៅឡើយទេ ។

បច្ចុប្បន្ន សពត្រូវបានសមត្ថកិច្ចធ្វើកោសល្យវិច្ច័យ នៅឯវត្តចាក់អង្រែក្រោម ខណ្ឌមានជ័យ រង់ចាំគ្រួសារមកទទួល ៕

tt e er s

Loading...